តំណែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ គ្រោង​នឹងមាន​ការផ្លាស់ប្តូរ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​

0

​កំពង់ធំៈ ជា​រឿង​ធម្មតា​ជីវិត​រាជ​កាលរ​បស់​មន្ត្រីរាជការ កន្លែង​ណា​ក៏​ដូច​កន្លែង​ណា រមែងតែងតែ​មានការ ផ្លាស់ប្តូរ​ជា​រឿង​ធម្មតា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ឲ្យ​មន្ត្រីរាជការ កងកម្លាំង​មានបទពិសោធន៍ ក្នុង ការអនុវត្ត​តួនាទី ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ។​

​ជាក់ស្តែង​តាម​ប្រភព​ពត៌មាន​ច្បាស់ការ មួយ​បាន​បញ្ជាក់ថា នៅក្នុង​អង្គភាព​ប៉ូលិស នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ធំ ដែលមាន លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ត្រូវបាន​ទៅ​បំពេញការងារ​នៅ​ក្រសួងមហាផ្ទៃ ហើយ​គ្រោង​នឹងមាន​ពិធី​ប្រកាស់ នៅ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤​ខាងមុខនេះ បើសិនជា​មិនមាន​ការកែប្រែ ។​ ​

ក្នុងនោះដែរ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការរង នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ត្រូវបាន ងើប​មួយ​ជំ​ហ៊ាន​ឈាន​មក កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជំនួស​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ សុ​ផេង ស្នងការ​បច្ចុប្បន្ន សម្រាប់​ពត៌មាន​លំអិត អ្នកប្រមាញ់​ពត៌មាន​យើង កំពុងតែ​រួបរួម​បន្ថែម​៕ ​???????????????????????????????