នាយប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ត្រូវបាន​ប្រកាស​ផ្លាស់​ផ្តូ​រ​ផ្ទេ​ភារកិច្ច​មុខតំណែង​

0

​ ​បាវិត៖ នាយប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ត្រូវបានធ្វើ​ពី​ធី​ប្រកាស់​ផ្លាស់​ផ្តូ​ផ្ទេរ​ភារកិច្ច​មុខ តំណែង នៅ​សាលប្រជុំ​មាត់​ច្រកទ្វា​ព្រំដែន អន្តរជាតិ​បាវិត ក្រោម​វត្តមាន ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ពិន ពិសិដ្ឋ អគ្គ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ។​

លោក​វរៈសេនីយ៍ឯក អ៊ឹង សុង​យូ ត្រូវបាន​ផ្ទេ​ភារកិច្ច​ទៅ​បម្រើការ​នៅ​នាយកដ្ឋាន​នគ​បាល​អន្តោ ប្រវេរ​សន៍​ក្រសួងមហាផ្ទៃ រងចាំ​ទទួល​ភារកិច្ច​ថ្មី និង​បានតែងតាំង​លោក​វរៈសេនីយ៍ឯក ខាត់ សារ៉ាត់ អតីត នាយប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល ជា​នាយ ប៉ុស្តិ៍​ថ្មី​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ។​ ​

គួរ​បញ្ជាក់ថា នៅក្នុង​អាណត្តិ​របស់លោក អ៊ឹង សុង​យូ កាន់តំណែង​ជា​នាយប៉ុស្តិ៍ ចាប់តាំងពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១១ រហូតមកដល់​ថ្ងៃ​ដែល​លោក​ត្រូវបានធ្វើ​ការផ្លាស់​ផ្តូ​រ​ផ្ទេ​ភារកិច្ច លោក​បាន​បន្សល់ទុក​នៅ​ស្នាដៃ សមិទ្ធផល​ទាំង​ក្នុង ទាំង​ក្រៅ​អង្គភាព ជួយ​ដល់​ជនក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ការ​សាមគ្គីភាព​ផ្ទៃក្នុង ការរៀបចំ​បែបបទ​ភ្ញៀវ​ចេញចូល​មិនមាន​ការរាំងស្ទះ

ហើយ​ពិសេស​ជាងនេះទៅទៀត លោក អ៊ឹង សុង​យូ តែងតែ​ផ្តល់​អនុសាសន៍​ជាច្រើន ដល់​មន្ត្រីក្រោមឱវាទ​នៅក្នុង​អង្គភាព ឲ្យ​ធ្វើអំពើ​ល្អ ហើយ​លោក​ក៏​ជា​ក្រុមការងារ​ដ៏​សកម្ម​មួយរូប ចុះជួយ​ភូមិ​ចា​ជ្រុំ ភូមិ​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ។​ ​

ទោះបីជា​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ទូទៅ បាន​រងចាំ​មើល​អំពី​ចំណាត់ការ​របស់​នាយប៉ុស្តិ៍ ដែល ទើបតែ​ឡើង​ថ្មី​នេះ តើ​មានការ​រីកចំរើន​អភិវឌ្ឍន៍​អ្វី​លើសពីនេះ​ទៀត​ដែរឬទេ​? ៕1 2 3