​សប្បុរសជន​នៅ​ភ្នំពេញ​និ​៨​ង​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​យក​អំណោយ​ទៅជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ​

0

​កំពង់ឆ្នាំង​៖​សប្បុរសជន​នៅ​ក្រុងភ្នំពេញ​និង​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​នាំយក​អំណោយ​មាន​អង្ករ​និង​ថវិកា​មួយចំនួន​ទៅ​ចែកជូន​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ រស់នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​នេះ តាមរយះ​អាជ្ញាធរ​ភូមិ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​

លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​គ្រួសារ​ដែល​ខ្វះខាត​ជាងគេ​នៅក្នុង​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង នឹង​ដែល​ត្រូវ​ចែក​អំណោយ​នៅពេលនេះ​ចំនួន​មាន​៣​គ្រួសារ​គឺ​៖ ១​ឈ្មោះ​យន្ត យ៉ាន់ អាយុ​៦៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​មាន​ជម្ងឺ​គរ​និយាយ​មិន​រួច មានកូន​ម្នាក់​ជា​ស្រី​មេម៉ាយ​និង មានកូន​ប្រុស​តូច​អាយុ​៧​ឆ្នាំ​ម្នាក់ គ្មាន​ផ្ទះសម្បែង​ឡើយ​។​

សព្វថ្ងៃ​សុំ​ផ្ទះ​គេ​ស្នាក់នៅ ពីមុនមក​ជាង​២០​ឆ្នាំ សុំ​វត្ត​អារញ្ញ​ស្នាក់នៅ ក្រោយពី​គណៈកម្មការ​វត្ត​មិនអោយ​ស្នាក់នៅ​ពួកគាត់​បានមក​សុំ​ផ្ទះ​គេ​ជ្រកកោន​ស្នាក់នៅ​បណ្តោះអាសន្ន​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​មេត្តាជួយ​រក​ដីធ្លី​អោយ​ពួកគាត់​បានរស់នៅ​ផង​។ មុខរបរ​ពួកគាត់​ដើរ​ស៊ីឈ្នួល​បោក​ខោអាវ​អោយគេ និង​ធ្វើជា​កម្មករសំណង់​បាន​ព្រឹក​ខ្វះ​ល្ងាច​។​ ​

​គ្រួសារ​ទី​២ ប្តី​ឈ្មោះ ទេព ឃុន អាយុ​៨១​ឆ្នាំ ធ្លាប់​បួស​ជា​ព្រះសង្ឃ​ចំនួន​១៥​ព្រះវស្សា និង​បាន​សឹក​មកវិញ​ព្រោះ​មាន​ជម្ងឺ​ប្រចាំកាយ ប្រពន្ធ​ឈ្មោះ ប៊ុន ថា​ត អាយុ​៨០​ឆ្នាំ មានមុខ​របរ​ដើរ​បោក​ខោអាវ​អោយគេ អត់​មានផ្ទះ​សម្បែង​ទេ បាន​អ្នក​ក្នុងស្រុក​សង់​កូនខ្ទម​ទំហំ​២​ម៉ែត្រ​៤​ជ្រុង​អោយ​ស្នាក់នៅ​ក្នុងភូមិ​របស់គេ ពួកគាត់​មានកូន​ប្រុស​ម្នាក់​ដែរ​តែ​គ្រួសារ​គេ​ក៏មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ដែរ គ្មាន​អ្នកណា​ជួយ​អ្នកណា​បានឡើយ​។​ ​

​គ្រួសារ​ទី​៣ ប្តី​ឈ្មោះ ឯក ជឿន អាយុ​៥៨​ឆ្នាំ មុខរបរ​ចង​ស្ទូច ដាក់មង ប្រពន្ធ​ឈ្មោះ​ ​ពេ​ជ ណា អាយុ​៥៥​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​មើល​គោ និង​ដើរ​បោក​ខោអាវ​អោយគេ មានកូន​ស្រី​៤​នាក់​នៅក្នុង​បន្ទុក​បាន​ចូលរៀន​សាលា​បាន​២​នាក់ ពេលទំនេរ​កូនៗ​បាន​ជួយ​ដើរ​រើស​ខ្យង ក្តាម លក់​ទិញ​អង្ករ​ហូប​មាន​ជីវភាព​ខ្វះខាត​មុខក្រោយ គាត់​មានផ្ទះ​ខ្ទម​ស្លឹក​តូច​១​ខ្នង សង់​នៅលើ​ប្រឡាយទឹក​សាធារណៈ​។ ​ ​

លោកស្រី​ចៅសង្កាត់​អោយដឹងទៀតថា​៖ អំណោយ​ដែល​ត្រូវ​ចែកជូន​ពេលនេះ ក្នុង​១​គ្រួសារៗ មាន​អំណោយ​សប្បុរសជន​នៅ​ភ្នំពេញ​មាន​អង្ករ​២៥​គីឡូ ទឹក​ស្អី​វ​១​ឡូត៍ និង​ថវិកា​៥​ម៉ឺន​រៀល អំណោយ​របស់​លោកស្រី ចៅសង្កាត់​កំពង់ឆ្នាំង ក្នុង​១​គ្រួសារៗ ២​ម៉ឺន​រៀល អំណោយ​របស់​លោកស្រី អ៊ុន ណាវី ប្រធាន​អង្គការ រោង​នៃ​សេចក្តីសង្ឃឹម​នោ​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុង​១​គ្រួសារៗ ចំនួន​៤​ម៉ឺន​រៀល សារុប​ក្នុង​១​ក្រួសារៗ​ទទួលបាន​ថវិកា​ចំនួន​១១​ម៉ឺន​រៀល​។

ដោយឡែក​លោកស្រី អ៊ុន ណាវី ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​លោក​មេភូមិ​និង​ចាស់ៗ​ក្នុងភូមិ​ចំនួន​៤​នាក់​ផ្សេងទៀត ដែល​បាន​ជូន​ដំណើរ​នៅពេល​ចែក​អំណោយ​ពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល​ផងដែរ​។​ ​ការចែក​អំណោយ​ជូន​ជនក្រីក្រ​ក្នុង​ពេលនេះ គឺជា​កាយវិការ​មនុស្ស​ធម៌​ដ៏​ល្អ​មួយ​របស់​សប្បុរសជន​ខ្មែរ​យើង ដែល​បាន​ចូលរួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ដោះស្រាយ​ការខ្វះខាត​ជូន​ប្រជាពលរដ្ឋ​ចំពោះមុខ បាន​ហូបចុក​មួយ​រយះពេល​ដែរ​ទោះបី​អំណោយ​នេះ​តិចតួច​ក៏ដោយ​។​ ​

​លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរស​ទាំងអស់ សូម​លោក​បានទទួល​សេចក្តីសុខ​គ្រប់ប្រការ រកស៊ី​មានបាន​គ្រប់ៗ​ក្រុមគ្រួសារ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ​??????????????????????????????? ???????????????????????????????