​អង្គកា​iOM​ចំណាយ​ថវិកា ជួល​រថយន្ត​ដឹក​ពលក​ដោយ​ឥតគិតថ្លៃ​ទៅ​ស្រុកកំណើត​វិញ ខ​ណះ​ដែល​ថៃ​បញ្ជូន​ពល​កមក​យ៉ាងគំហុក​

0

​ក្រុង​ប៉ោយប៉ែត​៖ ​មកដល់ពេលនេះ សន្ទុះ​ពលក​ចំណាក់ស្រុក​នៅតែ​បន្ត​សំរុក​មក​យ៉ាងគំហុក​មក​ស្រុកកំណើត​វិញ​តាមរយះ​នៃ​កា​ចាប់បញ្ជូន​ពីស​ម្ថ​កិច្ច​ថៃ ដែល​នៅតែ​បន្ត​ប្រមូល​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រកស៊ី​ទ​ទួល​ទាន​នៅក្នុង​ដី​ថៃ​អោយមក​ស្រុកកំណើត​វិញ ដោយ​មិនអោយ​លើសពី​ចំនួន​រយះពេល​៣​ខែ គឺ​ចាប់ពី​ខែមិថុនា ត៏​ទៅ​ក្រៅពី​នោះគេ​និង​ប្រើ​ច្បាប់អាជ្ញាសឹក ដោយ​ខានមិនបាន​មកលើ​ពលរដ្ឋ​ខ្មែរ​នោះ​។​ ​

សូមបញ្ជាក់​ដែលថា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤​នេះ គេ​បា​នស​ង្គេ​ត​ឃើញ កា​ធ្វើ​មាតុភូមិ​និ​វ​ត្ត័​ដ៏​តក់ក្រហល់​របស់​ពលរ​ដ្ឋ​ខ្មែរ​ជាង​៣​ម៉ឺន​អ្នក បាន​មកដល់​ស្រុកកំណើត​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទាំ​តយ​ប់​ទាំង​ថ្ងៃ​ដូច​ទឹកបាក់​ទំនប់ បង្កអោយមាន​ការកកស្ទះ​ចរាច​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត មកដល់ពេលនេះ​គឺ​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ ហើយ​គេ​ក៏​ស​ង្គេ​ត​ឃើញ​ដែរ​ថា មាន​មន្ត្រីប៉ូលិស​ជាង​១០០​អ្នក​បានមក​ធ្វើ​អ​ន្តា​គ​ម៏​នៅ​ចំណុចកើតហេតុ​ខាងលើ​នោះ​ផងដែរ​។​ ​

ថ្មីៗ​នេះ​មាន​អង្គកា IOM​ប្រចាំ​នៅ​កម្ពុជា​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ចេញ​សា​ហ៊ុយ​ឡាន​ចំនួន​១៧​គ្រឿង សំរាប់​ដឹកជញ្ជូន​ពលក​ទៅ​ស្រុកកំណើត​តាម​បណ្តា​ខេត្ត​នីមួយៗ នៅក្នុង​ប្រទេស​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ ហើយ​អង្គកា​ដូចខាងលើ​នោះ ក៏បាន​ជួយ​ចេញថ្លៃ​ព្យាបាល​និង​សា​ហ៊ុយ​ចាយវាយ មួយចំនួន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​សម្ថ​កិច្ច​ថៃ​បញ្ជូនមក​សព្វថ្ងៃនេះ ហើយ​និង​បន្ត​ត្រៀម​រថយន្ត​ជាច្រើន​គ្រឿង​ទៀត​សំរាប់​ដឹកជញ្ជូន​ពលរដ្ឋ​ដូចខាងលើ​ដោយ​ឥតគិតថ្លៃ​ទៀតផង ។​

​លោក​នុត សំអុល តំណាងអោយ​អង្គកា​IOM​បាន​បញ្ជាក់ថា ខាង​អង្គកា​របស់លោក​បាន​ជួល​រថយន្ត​ប្រភេទ​១២​កៅអី ដោយ​ក្នុង​១​គ្រឿង​មានតម្លៃ​ចាប់ពី​១​លាន​រៀល​ឡើងទៅ អាស្រ័យទៅលើ​ខេត្ត​ឆ្ងាយ​រឺ ជិត​ប៉ុណ្ណោះ ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​របស់​យើង​បាន​ទៅដល់​ស្រុកកំណើត​រៀងៗ​ខ្លួន​បាន​ដោយ​សុវត្ថិភាព លោក​បាន​បន្តទៀតថា សំរាប់​ថ្ងៃទី​១១​នេះ គឺ​លោក​ជួល​រថយន្ត​បាន​ចំនួន​១៧​គ្រឿង​សំរាប់​ដឹក​ពលក​របស់​យើង​ប៉ុន្តែ​ដោយ​មើលឃើញ​ជាក់ស្តែង​គឺមាន​ពលក​ច្រើន​លើស​លប ប៉ុន្តែ​

លោក​ត្រូវតែ​សុំ​យោបល់​ពី​ថ្នាក់លើ​របស់លោក​ថា​តើ​ត្រូវ​ជួល​រថយន្ត​បន្ថែមទៀត​បែបណា​នោះ​គឺ​លោក​មិនទាន់​ដឹង​ទេ ហើយ​សំរាប់​ចាប់់ពី​ថ្ងៃទី​១២​ត​ទៅមុខទៀត​ ​មិនដឹងថា​អង្គភាព​របស់លោក​ចំណាយ​ថវិកា​ជួល​រថយន្ត​ដូច​ថ្ងៃនេះ​ដែរ​រឺ​អត់ លោក​ក៏​មិនដឹង​ដែរ ដោយឡែក​ក៏មាន​កា​ទប់ស្កាត់​តម្លៃ​រថយន្ត​របស់​អាជ្ញា​ធរ ក្រុង​ប៉ោយប៉ែត បាននិងកំពុង​ធ្វើ​សកម្មភាព​ទប់ស្កាត់​តម្លៃ​រថយន្ត​មិន​ឲ្យ​ឡើងថ្លៃ ខ​ណះ​ដែល​ពលក​កំពុង​សំរុក​មក​ខ្លាំង​ហើយ​មាន​ជន​ឈ្លាត​ឧកាស់​តំឡើងថ្លៃ​រថយន្ត​នោះ​៕ 10369611_1522648264629922_911172245481423788_n 10413374_1522648411296574_1988554057719906473_n 10425016_1522648464629902_7500953473637978627_n 10462702_1522648511296564_351845084460083702_n