លោក ម៉ៅ​ឡាំង​ចុះ​ពិនិត្យ​ផ្លួ​វ​ចាក់​កៅស៊ូ​( DBST)​មួយ​ខ្សែ​ប្រវែង​១០​គី​ឡួ​ម៉ែត្រ​នៅ​ស្រុក​បារាយ​ណ៏

0

ខេត្តកំពង់ធំ​៖ ផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​លេខ​២៦៤ មាន​ប្រវែង​១០​គីឡូម៉ែត្រ​និង​ទទឹង​៦​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ផ្សារ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៧១​ត្រង់ចំនុច​ភូមិ​បុស្ស ថ្លាន់ ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ហើយ​ផ្លូវ​ចាក់​កៅស៊ូ​(DBST)១​ខ្សែ​នេះ​បាន​ស្ថាបនា​រួច​ជា​ស្ថា​ព័រ នៅក្នុង​ខែមិថុនា​ឆ្នាំ​២០១៤​។

ឯកឧត្តម​ម៉ៅ​ឡាំង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​លេខ​២៦៤​នេះ​បាន​កសាង​និង​ស្ថាបនា​ឡើង​ចំនួន​ពីរ​ដំណាក់កាល ហើយ​ដំណាក់កាល​ទី​១ នៅក្នុង​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៣ បាន​ស្ថាបនា​រួច​ចំងាយ​៦​គីឡូម៉ែត្រ និង​ដំណាក់​ទី​២​ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៤ នេះ​គឺ​បាន​ស្ថាបនា​បន្ថែមទៀត​បាន​ចំងាយ​៣៤៣០​ម៉ែត្រ ហើយ​ផ្លូវ​

នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​វិទ្យាល័យ​ហ៊ុនសែន​ស្រះ​បន្ទាយ ក្រោម​គម្រោង​និង​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ​។ ឯកឧត្តម​ប្រធាន​មន្ទីរ​បាន​បន្ត​រថា ផ្លូវ​ចាក់​កៅស៊ូ​១​ខ្សែ​នេះ​មាន​សារសំខាន់​សំរាប់​ពលរដ្ឋ​រស់នៅក្នុង​បារាយ​ណ៏ ខេត្តកំពង់ធំ​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ហើយ​ជាពិសេស​នោះ​វា​ជាស​សៃ​រ​ឈាម​សំរាប់​ផ្តល់​សេ​វ៉ា ក្នុងការ​ដឹកជញ្ជូន​ដំណាំ​កសិកម្ម​និង​ផលិតផល​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ ​Image2 Image4 Image5