ពិធី​ប្រកាស​តែងតាំង​ប្រធាន​ម​ន្ទឺ​រ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សុ​យោ​ដី​ខេត្តកំពង់ធំ​

0

​កំពង់ធំ​= ពិធី​ប្រកាស​តែងតាំង​ប្រធាន​ម​ន្ទឺ​រ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សុ​យោ​ដី​ខេត្តកំពង់ធំ​ក្រោម​អ​ធិ​តី​ភាព លោក​ទេស​រដ្ន​មន្ដ្រី អ៊ឹម ឈុនលឹម រដ្ន​មន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អភិបាលរង​ខេត្ត និង​មន្ត្រី​មកពីរ​បណ្ដា​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​សរុប​ជិត​២០០​នាក់​។​

លោក អ៊ុត សំអន​អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា​ខេត្ត​កំពង​ធំ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្នា​ភិ​បាល និង​ក្រសួងមហាផ្ទៃ​បាន​ពុះពារ​ដោះស្រាយ​ការលំបាក​គ្រប់បែបយ៉ាង​ពោលគឺ​សន្ដិសុខ សុ​វត្តិភាព​និង​សណ្ដាប់ធ្នាប់​សង្គម​មា​នល​ក្ខ​ណះ​ល្អប្រសើរ​ងាយស្រួល​ក្នុងការ​ស្ដារ និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន ផ្លូវថ្នល ធារាសាស្ដ្រ ប្រឡាយ ការដោះស្រាយ​គោលនយោបាយ​ជូន​ប្រជា​ពល​រដ្ន​ក្រីក្រ ការបង្ក្រាប​បទល្មើស លួច ឆក់​ប្លន់ អំពើ​ឃាតកម្ម ការជួញដូរ ការប្រើប្រាស់​

គ្រឿងញៀន ការចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជា​ពល​រដ្ន មកដល​ថ្ងៃនេះ​យើង​បានប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ថ្មី​ដើម្បី​ជួយ​រែកពុន​ការងារ​ជាច្រើន ដែល​មន្ទីរ​បាន​រ៉ាប់រង​យ៉ាងធ្ងន់ធ្ងរ ដូចជា​ការចុះ​ប​ញ្ចី​ដីធ្លី ការវាស់វែង​ព្រំប្រទល់ ការអនុញាតិ​សាងសង់ និង​ការដោះស្រាយ​វិវាទ​ដី​ធំៗ ដោយ​សង្ឃឹម​យ៉ាង​មុះ​មាំ ក្នុង​ការជួយជ្រោមជ្រែង​ទាំង​ស្មារតី និង​សម្ភា​រះ ពីរ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​និង​ស្ថាប័ន​ផ្សេងៗ​ដែលមាន​ការពាក់ព័ន្ធ​។​

លោក​ឌិ​ត ធន បាន​អាន​របាយការណ៍​ស្ដីពីរ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្តន៍​កន្លង​ម​ករួ​ម​មានការ​ងារ​ដែល​សំរេច​រួច​និង​ការងារ​ដែល​ពុំទាន់​សំរេច ក្នុង​នោះបាន​លើក​ពីរ​ការងារ​ដូចជា​ការវាស់វែង​ដី​ធ្លា ការដោះស្រាយ​ទំនាស់​ដី ការសាងសង់​សំណង់​ខុសច្បាប់ និង​មានច្បាប់ និង​ការងារ​ដី​សង្គមកិច្ច​ជាដើម​។​ល​។​

លោក​វង្ស សា​រ៉ា​ត ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​រៀបចំ​ដី នគរ​នីយកម្ម​និង​សំណង់ បាន​អាន​សេចក្ដីប្រកាស​តែងតាំង​ឋា​នះ​លោក អ៊ឹម សុ​ឌី​ណា​ជា​ប្រធាន​ម​ន្ទឺ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពង់ធំ​បន្ដ​ពីរ​លោក ឌិ​ត ធន ដែល​ត្រូវបាន​ចូលនិវត្តន៍​។​

លោក​អ៊ឹម សុ​ឌី​ណា​បាន​ឡើង​ប្ដេជ្ញាចិត្ត​ថា ១ យក​អស់ពីរ​កំលាំងកាយ​ចិត្ត រួមចំណែក​យ៉ាងសកម្ម​និង​ក្លៀវក្លា​ក្នុង​ការងារ​ដែល​ក្រសួង​បានដាក់​ចេញ​,២ គោរព​ខ្ចា​ប់​ខ្ចួ​ន​នូវ​តួនាទី ភារកិច្ច​អោយបាន​ជោគជ័យ​អោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​រាល់​កិច្ចការ ,៣​យកចិត្តទុកដាក់​ខ្ពស់​កិច្ចការ​ផ្ទៃក្នុង​អង្គភាព​ទាំងមូល​សំដៅ​អោយ​ទទួលបាន​ជោគជ័យ ,៤​ខិតខំ​សហការ​ជាមួយ​ស្ថា​ប័​ន្ដ​ដែល​ពាកព័ន្ធ​ជាពិសេស​ជាមួយ​អាជ្ញា​ធ័​រ​ដែនដី​គ្រប់លំដាប់​ថ្នាក់​។

លោក​ទេស​រដ្ន​មន្ដ្រី អ៊ឹម ឈុនលឹម​បាន​មានប្រសាសន៍​កោត​ស​សើរ​ចំពោះ​លោក​ឌិ​ត ធន​ប្រធាន​មន្ទីរ​ចាស់​ដែល​បន្សល់ទុក​ស្នារ​ដៃ​ល្អៗ​ជាច្រើន​រហូត​ពេលនេះ​តែងតាំង​លោក អ៊ឹម សុ​ឌី​ណា​ជា​ប្រធាន​ថ្មី​ដែលជា​មន្ដ្រី​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការងារ ដោយបាន​ផ្ដោតអារម្មណ៍​ទៅលើ​ការងារ​សំខាន់ៗ​ដូចជា ជុំរុញ​ការចុះ​ប​ញ្ចី​ដី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ ក៏ដូចជា​លក្ខ​ណះ​ដាច់​

ដោយ​ដុំ ត្រូវ​ព​ន្លឿ​ន​ការចេញ​ប័ណ្ណ​ជូន​ម្ចាស់​ដី តាម​ផែនការ​ក្នុង​ឆ្នាំ​២០១៨​ត្រូវ​ចុះ​ប​ញ្ចី​អោយបាន​៧០%​ទូទាំងប្រទេស​ដូច្នេះ​ត្រូវខិតខំ​ជំ​ម្រះ​ទិន្នន័យ​ដីធ្លី​ដែលមាន​ការស្ទះ​កន្លងមក​និង​ធ្វើ​ការចេញ​ប័ណ្ណ​អោយបាន​រួចរាល់​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៤ គ​ណះ​ក​ម្មា​សុ​យោ​ដី​គ្រប់​ថ្នាក់​ត្រូវ​បន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី​អោយបាន​ឆាប់​៕ ​20140611_092006 20140611_092631 20140611_095126 20140611_095942 20140611_095911