លោក ប៉ា សុជាតិ​វង្ស​៖ រាជធានី​ភ្នំពេញ​នឹង​ប្ដូរ​ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី​ចំនួន​១០០​កន្លែង​ដើម្បី​បញ្ជា​ស​ការកកស្ទះ​ចរាចរណ៍​ជា​ជំនួយឥតសំណង​របស់​ជប៉ុន

0

​ភ្នំពេញ​៖ ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ បន្ថែមទៀត​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អង្គការ​JICA​ជប៉ុន បាន​ឯកភាពគ្នា ធ្វើការ​ថ្លា​ស់​ប្ដូរ​ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី ចំនួន​១០០​កន្លែង ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន និង​គ្រោង​សាងសង់​ស្ពាន​អាកាស​ចំនួន​២​កន្លែង​ទៀត​នៅពេល​ខា​មុខ​នេះ ។

នៅក្នុង​ពិធី​ចុះហត្ថលេខា រវាង​សាលា​រាជធានី​ភ្នំពេញ នឹង​អង្គការ​JICA​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៤ នៅ​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​កំណ​ត​ហេតុ​គម្រោង​អ​ភ​វឌ្ឍន៍​ប្រព័ន្ធ គ្រប់គ្រង​ចរាចរណ៍​ក្នុង រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស និង​លោក​SHigeki Miyake ប្រធាន​ប្រតិភូ​JICA​ជប៉ុន នៃ​គម្រោង​សិក្សា​មូលដ្ឋាន​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ អនុវត្ដ​តាម​ផែនការមេ​ការងារ ដឹកជញ្ជូន តាំងពី​ឆ្នាំ​២០០១​មក សាលា​រាជធានី​ភ្នំពេញ បាន​ខិតខំ​ជួសជុល កែលំអ​ផ្លូវថ្នល់​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ភ្លើង​បំភ្លឺ​សាធារណៈ​តាមផ្លូវ​ថ្នល់ និង​សួនច្បារ​ទាំង​ក្នុង​ខណ្ឌ​កណ្ដាល​ទីក្រុង និង​ជាយក្រុង ទៅតាម​ផែនការ មេ​ដែល​បានកំណត់​។

ដោយសារ​កំណើន សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​ប្រសើរឡើង រាជធានី​ភ្នំពេញ បាននិងកំពុង​ប្រឈម នឹង​ការកកស្ទះ​ចរាចរណ៍ និង​កើនឡើង នៃ​គ្រោះថ្នាក់ ចរាចរណ៍​ដោយសារ​កំនើន​យានយន្ដ ។ បច្ចុប្បន្ន ចំនួន​យានយន្ដ ដែល​បាន​ចុះបញ្ជី​ក្នុង​រាជធានី​ភ្នំពេញ​មាន​រថយន្ដ​ចំនួន ប្រមាណ​៣១​ម៉ឺន​គ្រឿង និង​ទោចក្រយានយន្ដ ប្រមាណ​១​លាន ១​សែន​គ្រឿង ។ ដោយសារ​វិសាលភាព​រា​ជ​ធា នី​ភ្នំពេញ​បច្ចុប្បន្ន ប្រមាណ​៦៧៨​គីឡូម៉ែត្រ​ការ៉េ ដែលមាន​ខណ្ឌ​ចំនួន​១២ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ ចំនួន ២​លាន​នាក់ ។

ដោយហេតុ​នេះហើយ បានជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អង្គការ JICA ជប៉ុន បាន​ឯក​ភ​ភាព គ្នា​ចុះហត្ថលេខា លើ​កំណត់ហេតុ​មួយ ស្ដីពី​សិក្សា​គម្រោង​សាងសង់ ប្រព័ន្ធគ្រប់គ្រង​ចរាច​រណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត ។ នេះ​ជា​មធ្យោបាយ​មួយ​ដ៏​ខាន់​ជួយ​រំដោះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុងតែ​ប្រឈម​ខ្លាំង​លើ​បញ្ហា​កក់ស្ទះ​ចរាចរណ៍​ស្ទើ​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​យើង​មិន ដោះស្រាយ​ទាន់​ចាប់ពីពេលនេះ​ទៅ​ទេ នោះ​វា​នឹង​បង្ក​ការរំខាន​កាន់តែ​ធ្ងន់​ធ្ងន់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សោ​ភណ្ឌ​របស់​ទីក្រុង​រិត​តែ​ខ្លាំង​។​

សូមបញ្ជាក់ថា​៖ កាលពី ខែកុម្ភៈ សាលាក្រុង​បាន ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ប៊ឺ​ស​ក្រុង​ចំនួន​១០​គ្រឿង ដើម្បី​បំរើសេវា​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាន​យ៉ាងច្រើន ដែលជា​ដំណោះស្រាយ​យ៉ាង​សមស្រប​បំផុត​ចំពោះ​បញ្ហា​កក់​ស្ទះចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ នៅលើ​មហាវិថី​ព្រះមុន្នីវង្ស គម្រោង​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុង​នេះ ក្នុង​គោលដៅ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​មកប្រើប្រាស់​ម​ធ្យោ​បាយ​ដឹកជញ្ជូន​សាធារណៈ​វិញ ខណៈដែល​អ្នកក្រុង​ភ្នំពេញ​ស្ទើរ​១០០​ភាគរយ បាន​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន ដែល​នាំ​មានការ​កក់​ស្ទះចរាចរណ៍​នៅតាម​មហាវិថី​សំខាន់ៗ​ជា​រៀងរាល់ថ្ងៃ​។​

លោក​SHigeki Miyake ប្រធាន​ប្រតិភូ​JICA​ជប៉ុន នៃ​គម្រោង​សិក្សា​មូលដ្ឋាន បាន​បញ្ជាក់ថា​៖ គម្រោង​នេះ​នឹង​ក្លាយជា​គំរូ​មួយ​ដើម្បី​បញ្ជ​ស​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​។ លោក​ជឿជាក់ថា បន្ទាប់ពី​យើង​ធ្វើការ​ជួសជុល កែលម្អ​ប្រព័ន្ធគ្រប់គ្រង​សញ្ញា​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​រួច រាល់​ហើយ​នោះ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង ត្រូវបាន​កាត់បន្ថយ រីឯ​ដំណើរការ​រថយន្ដក្រុង​ក៍មាន​ភាពរលូន​ជាមុន ដែល​អាច​ទាក់ទាញ​ប្រជាជន ឲ្យ​ងាក​មកប្រើប្រាស់​លើ​មធ្យោបាយ ដឹកជញ្ជូន ជា​សាធារណៈ ក៍​ដូច ជាការ​ទាក់ទាញ ក្រុមហ៊ុន​ឯកជន​ឲ្យ​មក​វិនិយោគ​រថយន្ដក្រុង​នេះ​ផងដែរ ៕ ដោយ​៖ សំរិតa4 a5 a7 a2