VDEO Romelu Lukaku ផ្លាស់ទៅ Atletico Madrid ជាលក្ខណៈខ្ចីជើង

0

ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Romelu Lukaku បានឈានដល់កិច្ច ព្រមព្រៀងផ្លាស់ទៅកាន់ក្រុម Atletico Madrid ក្នុងលក្ខណៈខ្ចីជើង ។ សេចក្តីរាយការណ៍នាពេលចុងក្រោយកាលពីចុងសប្តាហ៍នេះបានលើកឡើងថា ក្រុមជើងឯក អេស្ប៉ាញមួយនេះមានបំណងចង់ទិញយក Lukaku ដើម្បីមកជំនួសតំណែងរបស់ Diego Costa ដែលបានផ្លាស់ទៅកាន់ទឹកដី Stamford Bridge ។

យោងតាមសារព័ត៌មាន The Express បានចុះផ្សាយថា ក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងហើយ Lukaku នឹងត្រូវផ្ទេរពី Chelsea ទៅ Atletico Madrid ជាលក្ខណៈខ្ចីជើងសម្រាប់រដូវកាល ២០១៤-២០១៥ ។

គួរបញ្ជាក់ថា កីឡាករវ័យ២១ឆ្នាំរូបនេះបានចំណាយពេល២ឆ្នាំលេងឲ្យក្រុម West Bromwich Albion ជាលក្ខណៈខ្ចីជើងនិង២ឆ្នាំទៀតលេងឲ្យ Everton ជាលក្ខណៈខ្ចីជើងដូចគ្នាហើយរូបគេ លេងបានយ៉ាងល្អប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Lukaku នៅតែមិនអាចធ្វើឲ្យគ្រូបង្វឹក Chelsea គឺលោក Jose Mourinho ពេញចិត្តបាន ៕