ពលករ​ខ្មែរ​ដែល​ភាគ្គី​ថៃ​ចាប់បញ្ជូន ត្រូវបាន​ក្រុម​អង្គារ អា​យ អូ អិម​( I O M) បាន​យក​រថយន្ត​មក​ដឹកនាំ​ទទួល​ដឹកយក​ទៅ​តាម​បណ្ដា​ខេត្ត

​បន្ទាយមានជ័យ​៖ រយះពេល​ពី​បី​ថ្ងៃ​ដែល​ភាគ្គី​ថៃ  ចាប់​ពលករ​ចំណាកស្រុក​ខ្មែរ​ខុសច្បាប់ បញ្ជូន  យ៉ាងច្រើន​នេះ​ដោយ​គិត​ពី​ថ្ងៃ​ទៅ​៩.១០​ខែ​មិថុនា​ឆ្នាំ​2014  ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត និង សរុប ជា​ច្រើន​ឡាន​និង​ចំនួន​មនុស្ស​រាប់ពាន់​នាក់ ក្នុងនោះ​ក៏​មាន​ទាំង​ក្មេង​តូចៗ​ជាច្រើន នាក់​

ផង ដែរ     ។  ការ​ត្រឡប់​មក​វិញ​របស់​ព​លករ​ខ្មែរ​នោះ ត្រូវបាន​ក្រុម​ដូរ​លុយ​និង​ក្រុម​ចាប់​កាង​ប្រទាញ  ប្រទង់​គ្នា​មាន​ទាំង​ក្មេង​អានា​ថា​សុំទាន  ដែល​ទង្វើរ​នេះ​មិន​អាច​ទទួលយកបាន   ខ​ណះពេល​ពួក  គាត់​មាន​ទុក្ខ​លំបាក​ហើយ​បាន​មកដល់​ស្រុកកំណើត​វិញ​គួរតែ​បងប្អូន​ខ្មែរ​ដូច​គ្នា​ស្រណោះ​អាណិត  អាសូរ​ដល់​ពួកគាត់​ខ្លះ​ផង ទើប​ឆ្លង​ផុត​គ្រោះថ្នាក់​យ៉ាង​ធំ​តាំងពី​ប្រទេស​ថៃ​នោះ   ។  តែ​ក៏  មាន​បងប្អូន​ខ្លះ​មានចិត្ត​សប្បុរស​ធ​ម៏​បាន​ទិញ​បាយ​និង​ទឹក​សុទ្ធ​មក​ចែក​ជូន​ពួកគាត់​បាយ​មួយ​ប្រអប់ ទឹក​១​ដប ដើម្បី​ជួយ​បន្ថយ​ដល់​ការខ្វះខាត  ព្រោះថា​មាន​បងប្អូន​ខ្លះ​ដោយសា​រត់គេច ពី​ការបាញ់ ប្រ​ហ៊ា របស់​ទា​ហ៊ាន​ថៃ​ត្រួវ​ដេក​ក្នុង​ព្រៃ​ដាច់បាយ​ដាច់ទឹក​ពី​បី​ថ្ងៃ​ក៏មានដែរ    ឯ​ចំណែក​គ្រុម​តាក់ស៊ី ក៏​យក​តម្លៃ​ថ្លៃ​មួយ​ជា​ពី​ផងដែរ   ។                                                                                      

 ដោយ​ឃើញ​សកម្មភាព​ខុសឆ្គង​ខាងលើនេះ​លោក​អភិបាលក្រុង​ង៉ោ ម៉េង​ជ្រួន បាន​ចេញ​សេចក្កី   ប្រកាស​និង​ណែនាំ​ជូន​ដល់​បងប្អូន​អាជីវករ​ដូរ​លុយ​ព្រមទាំង​ក្រុម​រថយន្ត​តាក់ស៊ី  សូម​កុំ​លក់ សំ បុត្រ ឡើងថ្លៃ​លើស​តម្លៃ​កំណត់  ក្រុម​ដូរ​លុយ​អានាធិបតេយ្យ សូម​ដូរ​លុយ​ទៅ​តាម​តម្លៃ​ទីផ្សារ  ជៀសវាង​នូវ​ការ​ដូរ​លុយ​បោកប្រាស់​និង​កេញចំណេញ​ខ្លាំងពេក ។       ដោយ​មើលឃើញ   ទុខ វេទនា​របស់​បងប្អូន​ពលករ​ខ្មែរ  ដែល​ថៃ​ចាប់បញ្ជូន​មក​នេះ​មាន​ខ្លះ​ដាច់  បាច់​បាយ​ក្រហាយ ទឹក ២.៣​ថ្ងៃ  ហើយ​ខ្លះ​ក៏​គ្មាន​លុយ​សម្រាប់​ជិះ​ឡាន​ត្រឡប់​ទៅ​ស្រុក​ផង​នោះ   លោក  អេង  ម៉េង​អំ     មន្ត្រីរ​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​ខេត្ត​និង​លោក នុត សំ  អុល  តំណាង​ឲ្យ​ក្រុម​អង្ក​ការ​នៃ​មណ្ឧល​សុំចត​ហៅថា​(​និស​ន្ថ​ប្រវេសន៏​)(I O M) ប្រចាំ​ច្ររក​ទ្វា​(​ប៉​.​ប៉​) បាន​សហការណ៏​និង​ឯកភា​ព​គ្នា​ជួល​រថយន្តឈ្នួល​ប្រភេទ ទូ​រី​ស  នា​ថ្ងៃ​ដំបូង​ចំនួន​១២​គ្រឿង ដើម្បី ដឹក​បញ្ជូន​ពលករ​ឲ្យបាន​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​ឥត​គិតង្លៃ   បងប្អូន​នៅ​ស្រុក​ណា​ទៅ​ស្រុក​នោះ  លោក  អេង ម៉េង​អំ​និង​លោក​នុត សំអុល​បាន​ប្រាប់​ភ្នាក់ងា​យើង​ថា  ការ​យក​រថយន្ត​មក​ទទួល​ដឹក បញ្ជូន​ទៅ​ស្រុក​នេះ​មិន​មាន​ការកំណត់​ឡើយ  ដឹក​រហូត​ទាល់តែ​ភាគ្គី​ថៃ​ឈប់​បញ្ជូនមក   ទើប​ក្រុម របស់​លោក​បញ្ឈប់​នៅ​ការដឹក​បញ្ជូន​នេះ​ដែរ   ។   ក្នុងការ​ដឹកបញ្ជូនរ​បស់​ក្រុម​អង្គការ​ខាងលើ​នេះ  គឹ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ  ទៅ   យើង​ក៏​បាន​ឃើញ​វត្តមាន​លោក​ង៉ោ ម៉េង​ជ្រួន  អភិបាល​ក្រុង​លោក  អ៊ុំ  សុផល  អធិការ​នគរបាល​ក្រុង​(​ប៉​.​ប៉​)  បាន​ដឹកនាំ​និង​បញ្ជារ​កងកម្លាំង​ទាំង នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២​វ​រះ​និង​កម្លាំង​នគរបាល​ក្រុង  ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​និង    រក្សារ​សន្តិសុខ​និង​បញ្ជៀ​ស​ការកកស្ទះ  នៅពេល​ដែល​ភាគ្គី​ថៃ​បញ្ជូន​មក​ម្ដងៗ​មាន​ចំនួន​ច្រើន​ឡាន​៕​

2 IMG_9828 IMG_9836 IMG_9854 IMG_9857 IMG_9858