VDEO Gerard Pique (ជើរ៉ាដ ភីកកេ) នឹងគ្មានវត្តមានសម្រាប់ការប្រកួតដំបូងរបស់អេស្ប៉ាញពេលជួបហូឡង់

0

តំណែងរបស់ខ្សែការពារ Gerard Pique (ជើរ៉ាដ ភីកកេ) របស់ក្លិប Barcelona ក្នុងក្រុម ជម្រើសជាតិអេស្ប៉ាញសម្រាប់ការប្រកួត World Cup ពូល B ជាមួយក្រុមពណ៌ទឹកក្រូចហូឡង់នៅថ្ងៃសុក្រនេះត្រូវបានគេជឿជាក់ថាកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ។ យោងតាមសារព័ត៌មាន AS បានចុះផ្សាយថា គ្រូបង្វឹកក្រុមគោជល់អេស្ប៉ាញលោក Vicente del Bosque (វីសេនតេ ដេល បូសស្កេ) បានដាក់ឈ្មោះកីឡាករ Javi Martinez (ចាវី ម៉ាទីណេស) របស់ក្លិប Bayern Munich និងកីឡាករ Sergio Ramos របស់ Real Madrid សម្រាប់ប្រព័ន្ធការពារ អំឡុងពេលធ្វើការវឹកហាត់ ។

Martinez និង Ramos ក៏ត្រូវបានដាក់ឲ្យចូលលេងផងដែរក្នុងការប្រកួតកម្តៅសាច់ដុំជាមួយ ប្រទេសបូលីវីនិងអេលសាវ៉ាឌើហើយអ្នកទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានសម្រាប់ ការប្រកួតជាមួយហូឡង់ ។

ទន្ទឹមជាមួយគ្នានោះ កីឡាករ Jordi Alba របស់ក្លិប Barcelona ក៏មានឈ្មោះលេងនៅ ប្រព័ន្ធការពារឆ្វេងផងដែរប៉ុន្តែចំណែកឯប្រព័ន្ធការពារស្តាំវិញគឺមានកីឡាករពីរនាក់កំពុងប្រជែងគ្នា គឺ Cesar Azpilicueta (សេសា អាស្ពីលីឃ្យូអេតា) របស់ Chelsea និង Juanfran (ហួនហ្រេ្វន) របស់ Atletico Madrid ៕