​ក្រុមប្រឹក្សា​ក្រុង​ពោធិ៍សាត់ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១

0

ពោធិសាត់ ៖ ក្នុង​អាណត្តិ​ទី​២​របស់ខ្លួន​នៅ​សាលាក្រុង​ពោធិ៍សាត់​ ​បន្ទាប់ពី​បោះឆ្នោត និង​រៀបចំ​រចនាសម្ព័ន្ធ​រួចមក ក្រុមប្រឹក្សា​ក្រុង​ពោធិ៍សាត់ បាន​បើក​កិច្ច ប្រជុំ សាមញ្ញ​លើក​ទី​១ ក្នុង​អាណត្តិ​ទី​២​របស់ខ្លួន ដើម្បី​ដំណើរការ ក្នុងការ អនុវត្តន៍​ការងារ​បន្ត ពី​អាណត្តិ​ទី​១​បន្តទៀត ។

កិច្ចប្រជុំ​នេះ​បានធ្វើ​នៅ​សាលាក្រុង​ពោធិ៍សាត់ ក្រោម​អធិបតី​លោក សំរិទ្ធ អេង ប្រធាន​ក្រុមប្រឹក្សា ក្រុង​ពោធិ៍សាត់ អភិបាលរង​ខេត្ត និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ទាំង​១៤​រូប​, ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ទាំង​០៧ និង​តំណាង​អង្គការ​អនាគត​កុមារ ។​ ​

​លោកនាយក​រដ្ឋបាល សាលាក្រុង​ពោធិ៍សាត់ បានធ្វើ​សេចក្ដីរាយការណ៍ ដោយ​បញ្ជាក់ថា ក្នុង​រយះពេល​៥​ឆ្នាំ​កន្លងទៅនេះ រដ្ឋបាល​ក្រុង​បានរៀបចំ​កិច្ចប្រជុំ​សាមញ្ញ របស់​ក្រុមប្រឹក្សា​ក្រុង​អាណត្តិ​ទី​១ បាន​ចំនួន​៦០​លើក​,​កិច្ចប្រជុំ​វិសាមញ្ញ​៣១​លើក និង​កិច្ចប្រជុំ​គណកម្មាការ​នានា ចំនួន​១៧​លើក ដែល​កិច្ចប្រជុំ​សាមញ្ញ និង​វិសាមញ្ញ បានអនុម័ត​លើដី​កា សេចក្ដីសម្រេច និង​ឯកសារ​ផ្សេងៗ

ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ បាន​បំរើសេវា​លើ​ការងារ​បញ្ជាក់​អត្រា​នុ​គោល​ដ្ឋា​ន ដូចជា សេចក្ដីចម្លង​សំបុត្រកំណើត សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ និង​សំបុត្រ​ផ្សេងៗ​ទៀត សរុប​៤៩៩៧​សន្លឹក ។ បាន​កសាង​ផែនការ​អភិ​វ​ឌ្ព្យ​ន៍ សំរាប់​ឆ្នាំ​២០១១¬¬/២០១៥,¬​កម្មវិធី​វិនិយោគ​០៣​ឆ្នាំ រំកិល​សំរាប់​ឆ្នាំ ២០១១/២០១៣,២០១២/២០១៤​និង​២០១៣/២០១៥ ។

ការិយាល័យ​ច្រកចេញចូល​តែមួយ បំរើសេវា​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​៩៨៣០​សេវា ទទួលបាន​ប្រាក់ចំណូល ១២០.៣០៦.៦០០​រៀល បង់​ចូល​ថវិការដ្ឋ ។ ការិយាល័យ​ប្រជា​ពលរ​ដ្ខ ទទួលបាន​ពាក្យបណ្ដឹង ចំនួន​៣៨៤​ករណី ក្នុងនោះ​ដោះស្រាយ​រួច ៦៦២​ករណី នៅសល់​២២​ករណី​ទៀត ដែល​កំពុងតែ​ដោះស្រាយ ។ ​ ​លោក សំរិទ្ធ អេង ប្រធាន​ក្រុមប្រឹក្សា ក្រុង​ពោធិ៍សាត់ បាន​ថ្លែងថា នេះ​គឺជា​កិច្ចប្រជុំ​លើកដំបូង សំរាប់​អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា ក្រុង​ពោធិ៍សាត់ បន្ទាប់ពី​អាណត្តិ​ទី​១ បាន​បញ្ចប់ទៅ ។

ក្នុង​អាណត្តិ​ទី​១​កន្លងមក យើង​បាន​រួមគ្នា​អនុវត្តន៍​ការងារ និង​អភិ​វ​ឌ្ព្យ​ន៍​ក្រុង​ពោធិ៍សាត់ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សំគាល់ ពិសេស​ដោយមាន​ការគាំទ្រ ពី​អង្គការ​អនាគត​កុមារ​ផងដែរ ។ ក្នុង​អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​នេះ យើង​នឹង​បន្ត​រួមគ្នា រក​ឲ្យ​ឃើញ​នូវ​ចំណុច​ខ្វះចន្លោះ​កន្លងមក ដើម្បី​បន្ត​ការអនុវត្តន៍​ការងារ និង​អភិ​វ​ឌ្ព្យ​ន៍​ក្រុង​ពោធិ៍សាត់ ឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត ដើម្បី​ឆ្លើយតប ទៅតាម​សេចក្ដីត្រូវការ របស់​ប្រជាពលរដ្ឋ ៕ ​ ​ ​ ​ ​ ​ ​ ​ ​2 3 5 6