​ប្រធាន​ប្រៃសណីយ៍​ខេត្តកំពង់ស្ពឺ​ពូកែ​ធ្វើឯកសារ​បំប៉ោង​ការចំណាយ​កឹ​ប​កេង​ថវិការ​ជាតិ​

0

​ខេត្តកំពង់ស្ពឺ ៖ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពង់ស្ពឺ​លោក ម៉ែន កែវ កំពង​ត្រូវបាន​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួន​អះអាងថា​ឆ្នាំ​ថា​ប្រធាន​មន្ទីរ​របស់ខ្លួន​ពូកែ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​កឹ​ប​កេង​ថវិការ​ជាតិ ក្នុង​មួយឆ្នាំៗ​អស់​ទឹកប្រាក់​រាប់សិប​លាន​រៀល ហើយ​ប្រធាន​មន្ទីរ​មួយ​នេះ​បានធ្វើ​ឯកសារ​បំប៉ោង​ការចំណាយ​នានា​ដើម្បី​ឲ្យ​ត្រូវ​តាម​ចំនួន​ទឹកប្រាក់​ដែល​លោក​ប្រធាន​មន្ទីរ​មួយ​នេះ​បាន​កឹ​ប​កេង​។​ ​

មន្ត្រី​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​នៅក្នុង​មន្ទីរ​របស់គាត់​ដែលមាន​លោក ម៉ែន កែវ ជា​ប្រធាន​នោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះបាន​កើតមាន​អំពើពុករលួយ​ដុស​ស្លែរ និង​បក្ខពួកនិយម​នៅក្នុង​មន្ទីរ​ដែល​បានធ្វើ​មន្ត្រី​ដែល​អត់​ខ្សែរ​មាន​សតិ​អារម្មណ៍មិនល្អ​ក្នុង​ការបំរើ​ការងារ​ទេ​។

ហើយ​បើ​និយាយ​អំពី​អំពើពុករលួយ​នៅក្នុង​នោះ​គឺមាន​ច្រើន​ករណី​ណាស់​ដែល​ប្រព្រឹត្តឡើង​ដោយ​លោក ម៉ែន កែវ និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ អំពើពុករលួយ​របស់​លោក ម៉ែន កែវ និង​បក្ខពួក​បានធ្វើ​ឲ្យ​បាត់បង់​ថវិការ​ជាតិ​ក្នុង​មួយឆ្នាំៗ​រាប់សិប​លាន​រៀល​ដែល​ក្រសួង​និង​ក្រុមអធិការកិច្ច​មិនបាន​ដឹង​។

ព្រោះថា​ថវិការ​ដែល​ពួកគេ​បាន​ឃុបឃិត​គ្នា​កឹ​ប​កេង​នោះ​ត្រូវបាន​គេ​ធ្វើឯកសារ​បំប៉ោង​តួលេខ​ចំណាយ​នានា ឲ្យ​ស្របទៅតាម​ទឹកប្រាក់​ដែល​រដ្ឋ​បានផ្តល់​ជូន​សម្រាប់​ការចំណាយ​ផ្សេងៗ​។ តួយ៉ាង​ដូចជា​ការ​ចំណ​យ​ថវិការ​ជាតិ​ឆ្នាំ​២០១៣ កន្លងមកនេះ​គឺ​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពង់ស្ពឺ​បាន​ចំណ​យ​ប្រាក់​លើ​ជំពូក​៦០ អស់​ចំនួន ១២៨,៨៧៣៤៨០ រៀល ការចំណាយ​លើ ជំពូក​៦១ អស់​ចំនួន ៨៥,០០០០០០ និង​ជំពូក​៦២ អស់​ចំនួន ២៦,៦០៦៨២១ រៀល ប៉ុន្តែ​ការចំណាយ​ទាំងនេះ​សុទ្ធតែ​ជាការ​បំប៉ោង​តួលេខ​ដើម្បី​កឹ​ប​កេង​ច​វិការ​ជាតិ​។

សម្រាប់​ការចំណាយ​ពិតប្រាកដ​របស់​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពង់ស្ពឺ​គឺមាន​ចំនួន​ដ៍​តិចតួច ព្រោះថា​មន្ទីរ​មួយ​នេះ​សព្វថ្ងៃ​ពុំ​សូវ​មាន​ការងារ​និង​បេសកម្ម​នោះទេ ប៉ុន្តែ​តួលេខ​នៃ​ការចំណាយ​ក្នុងការ​ប្រើប្រាស់​ប្រេង​ឥ​ន្ធៈ និង​ប្រាក់​សា​ហ៊ុយ​ចំណាយ​ទូទាត់​ក្នុងប្រទេស​(​បេសកម្ម​)​បែ​ជាមាន​តួលេខ​ខ្ពស់​លើ​មន្ទីរ​ដែលមាន​ការងារ​ច្រើន និង​បេសកម្ម​ញឹកញាប់​ទៅទៀត នេះ​គ្រាន់តែ​និយាយ​អំពី​ប្រេង​ឥ​ន្ធៈ និង​សា​ហ៊ុយ​បេសកម្ម​។

បើ​និយាយ​អំពី​ការចំណាយ​លើ​ផ្នែក​ផ្សេងៗ​ទៀត ក៍មាន​លក្ខណៈ​ដូចគ្នា​ដែរ​។ បើ​និយាយ​ឲ្យ​ចំរាល់​ការចំណាយ​របស់​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពង់ស្ពឺ​រាល់​ប្រាក់​ទូទាត់​ត្រង់​គឺ​សុទ្ធ​តែមាន​ភាពមិនប្រក្រតី​ទាំ​អស់​។​ ​ដោយសារតែ​មានការ​បំប៉ោង​តួលេខ​ចំណាយ​នោះបាន​ធ្វើ​ឲ្យ​លោក​ប្រធាន​មន្ទីរ ម៉ែន កែវ ទទួលបាន​ផល​ប្រ​យោ​ជ៍​យ៉ាងច្រើន​អំពី​អំពើពុករលួយ​នេះ​។​ ​images