LG G3 ដែលជា​ប្រភេទ​ម៉ូ​ឌែ​ល​ចុងក្រោយ កំពុង​តែមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង នៅ​ទូទាំង​ពិភពលោក​

0

​ ​បច្ចុប្បន្ន LG G3 ដែលជា​ម៉ូ SmartPhone ចុងក្រោយ​នេះ កំពុង​តែមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់ ទូរស័ព្ទដៃ ដែលមាន​រាងស្តើង ងាយ​ស្រូល​ប្រើប្រាស់ និង​មានព​ណ័​ជាច្រើន សំរាប់​ឲ្យ​អ្នកប្រើប្រាស់​ជ្រើសរើស ។​ ​

​SmartPhone LG G3 នេះ ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​ហើយ នៅ​ប្រទេស​សហរដ្ឋអាមេរិក នា​ថ្ងៃទី​១៧ ខែក្រោយ​នេះ បន្ទាប់ពី LG G3 ដាក់លក់​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​១​សែន​គ្រឿង រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ហើយក៏​ជា​ជោគជ័យ​មួយ របស់ SmartPhone LG G3 ដែលជា​ប្រភេទ​ម៉ូ​ឌែ​ល​ចុង​ក្រោយនេះ​ផងដែរ ។ ​ ​ក្រុមហ៊ុន LG និង​ត្រៀម​យក​ផលិតផល​ថ្មី​នេះ ទៅ​ដាក់លក់​នៅ​ប្រទេស​ជាច្រើន​ទៀត បន្ទាប់ពី​លក់​នៅ​ប្រទេស​សហរដ្ឋអាមេរិក​ហើយ​នោះ ៕2 1