ពលករ​ខ្មែ​ជាច្រើន​រយ​នាក់​ដែល​ទៅ​ប្រកបមុខរបរ​រកស៊ី​នៅ​ប្រទេស​ថៃ​នៅតែ​បន្ដ​ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ​តាម​ច្រកទ្វា​អន្តរជាតិ​ព្រំ ព្រំដែន​ខេត្ត​ប៉ៃលិន​

 ​បងប្អូន​កម្មករ​ខ្មែរ​ជាច្រើន​រយ​នាក់ ដែល​ទៅ​ប្រកបមុខរបរ​រកស៊ី ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ នៅតែ​បន្ដ​នាំគ្នា ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ តាម​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ដោយ​បងប្អូន​កម្មករ​ទាំងអស់​នោះ ខ្លះ​ធ្វើការ​នៅ​ក្រុង​បាងកក ខ្លះ​ទៀត​ធ្វើ​នៅ​ខេត្ត​ចាន់​បូរី ខេត្ត​ឈុន​បូរី និង​

ខេត្ត មួយ ចំនួន​ទៀត​នៃ​ប្រទេស​ថៃ ដោយ​ភ័យ​ខ្លាយ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ខណៈពេល​ដែល​ទាហាន​ថៃ​បង្ខំ ឲ្យ​ពួកគាត់ ត្រូវ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ។ 
​ពលករ​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ថៃ​រាប់​រាយ​នាក់​ពី​ប្រទេ​ថៃ មកដល់​ប្រទេស​កម្ពុជា​យើង បាន បាន​និយាយថា មូលហេតុ​ដែល​ពួកគាត់​ចាកចេញ​ពី​ប្រទេស​ថៃ គឺ​ដោយសារ​អាជ្ញាធរ​យោធា​ថៃ​បាន​រិត បណ្តឹង ផ្នែក​សន្តិសុខ ហើយ​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​រោងចក្រ សហគ្រាស ឯកជន​ថៃ​ទាំង​អស់​បញ្ឍប់ ប្រើប្រាស់​ពល ករ​ខ្មែរ​តទៅទៀត ។ ដូច្នេះ​ក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងនោះ​សម្រេច​ឲ្យ​ពលករ​ខ្មែរ ដែល​ខ្លះ មាន​ច្បាប់​ខ្លះ​អត់​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ពី​ព្រោះ​ថៅកែ​មិន​អាច​ទទួលខុសត្រូវ ចំពោះ​សុវត្ថិភាព​ពួក គាត់​ឡើយ​។                                                                                                                       ទាក់ទង​បញ្ហា​ដែល​បងប្អូន​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ត្រឡប់មក​ពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា​យើង​វិញ​នេះ  ត្រូវបាន​អាជ្ញាធរ​ខេត្ត​ពិសេស ឯកឧត្តម​អ៊ី​ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ បាន ស្រីមុំ​អ្នក តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន បាន​ណែនាំ​ឲ្យ​ក្រុម​ការងា​រទំ​នាក់​ទំ​នង់​ព្រំដែន​ជួយ​សម្របសម្រួល ធ្វើយ៉ាងណា ឲ្យ បងប្អូន បាន​ឆ្លង​ផុត​ពី​ព្រំដែន​ថៃ​មក​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​ដោយ​គ្មាន​ការទា​លុយកាក់​ពី​ខាង​ភាគី​ថៃ និង​ខាង ភាគី​កម្ពុជា​ហើយ​ចាត់ចែង​រក​រថយន្ដ​ជួយ​ដឹក​ពួកគាត់​ឲ្យបាន​ត្រឡប់​ទៅ​ដល់​ស្រុកកំណើត​វិញ ។ 
​បើ​ប្អូន​ណា​មិន​មាន​ថវិកា​ធ្វើ​ដំណើរ​ឯកឧត្តម និង​លោក​ទាវ​បាន​ចេញ​ថវិកា​ផ្ទាល់ខ្លួន ជា​សោហ៊ុយ​ឲ្យ​បងប្អូន​ធ្វើដំណើរ​ទៅដល់​ស្រុកកំណើត​វិញ ។ ជាក់ស្ដែង​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ មាន​បងប្អូន​ពលករ​ជាច្រើន​រយ​នាក់ បាន​ចេញពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​យើង តាម​ច្រកព្រំដែន​ខេត្ត ប៉ៃលិន​មាន​ចំនួន​ជាង​៦០០​នាក់ ។ អ្នកខ្លះ​គ្មាន​ថវិកា​ទៅ​ស្រុក​វិញ ត្រូវបាន​ឯកឧត្តម​អ៊ី​ឈាន និង​លោកជំទាវ ចេញថ្លៃ​សោហ៊ុយ​រថយន្ដ​ឲ្យ​បងប្អូន​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ស​វត្ថិ​ភាព ។ 
​    ​បងប្អូន​ពលក​រទាំង​អស់​បានបញ្ជាក់​ថា នៅ​ប្រទេស​ថៃ​យោធា​ថៃ​បាន​រឹតបន្ដឹង​យ៉ាងខ្លាំង ផ្នែក​សន្ដិសុខ ហើយ​មិន​អនុញ្ញាត្តិ ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៀត​ទេ ។ ហេតុនេះហើយ ខ្លាច​មាន​គ្រោះថ្នាក់​ដល់ អាយុជីវិត  ទើប​ធ្វើឲ្យ​បងប្អូន​ពលករ​ខ្មែរ​ទាំងអស់ ត្រូវតែ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ។ 
​សូម​បញ្ញា​ក់ថា ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​កម្ពុជា​យើង​វិញ​នេះ ភាគច្រើន​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្ត​ព្រៃវែង ខេត្ត​បាត់ដំបង ហើយ​បងប្អូន​ទាំងអស់ ត្រូវ​ឯកឧត្តម អ៊ី ឈាន និង​លោក ជំទាវ បាន​ស្រីមុំ អ្នកតំណាងរាស្ដ្រ ចាត់ចែង​ឲ្យ​ក្រុមការងារ រក​រថយន្ដ​ដឹក​ទៅ​ស្រុកកំណើត​វិញ​ដោយ សុវត្ថិភាព ៕​

1 2 3 4 5