ចាប់​ចោរលួច​កាប់​ក្របី​គេ ភ្លះ​យក​សាច់ ប្រគល់អោយ​នគរបាល​ចាត់ការ​

0

ខេត្តពោធិសាត់ ៖ ​ជនសង្ស័យ​២​នាក់ ត្រូវបាន​ម្ចាស់​សត្វ​ក្របី​ម្នាក់ ប្តឹង​សមត្ថកិច្ច​នគរបាល​ឱ្យ​ឃាត់ខ្លួន ខណៈដែល​ពួកគេ​នឹង​បក្សពួក​ផ្សេងៗ​ទៀត លប​កាប់​សត្វ​ក្របី កំពុងស៊ី​ស្មៅ ភ្លះ​យក​សាច់​ច្រក​បាវ ។​ ​ហេតុការណ៍​នេះ បានកើត​ទ្បើង ត្រង់ចំនុច​ដងគោម ផ្លូវ​ល្អិត​ស្តិ​ត ក្នុងភូមិ​កំពង​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ប្រភព​ពត៌មាន​ពីរ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​អ​ន្សា​ចំបក់ បានឱ្យដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់​ខ្លូន​ទី​១ ឈ្មោះ ឆេង ងា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ និង​ទី​២​ឈ្មោះ ប៉ិន នារី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ​

​បាន​បន្តទៀតថា ម្ចាស់​សត្វ​ក្របី ឈ្មោះ រិ​ន អ៊ីវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ជា​រៀងរាល់ថ្ងៃ សត្វ​ក្របី​គាត់ និង​សត្វ​ក្របី​អ្នកភូមិ​ជាច្រើន​ទៀត បាន​លែង​ឱ្យទៅ​ស៊ី​ស្មៅ​ត្រង់ចំណុច​វាល​ខាងលើ លុះ​មួយសន្ទុះ​ក្រោយ​ក គាត់​ក៏បាន​ទៅតាម​ក្របី ក៏​ឃើញ​ស្នាម​ឈាម អូស​ចូល ក្នុង​ស្មៅ​កក់​ខ្ពស់ៗ គាត់​ដើរ​តាម​ស្នាម​ឈាម ក៍​ឃើញ​សត្វ​ក្របី​ងាប់ ហើយ​ស្នាម​កាប់​ជើង​មុខ និង​បំពង់ករ ព្រមទាំង​បាត់​កំ​ភ្លៅ​ទាំង​២ ឃើញ​ដូចនេះ​ភ្លាម ក៏​ផ្តល់ដំណឹង​ទៅ​បងប្អូន ទៅ​ពួន​សម្ងំ​

ឃ្លាំ​ចាំមើល​ក្នុង​ស្មៅ​កក់ ក៏​ឃើញ​ជនសង្ស័យ​៣​នាក់ មក​បំរុង​ភ្លះ​យក​សាច់​បន្ត តែ​ត្រូវ​បងប្អូន​គាត់ នាំគ្នា​ព័ទ្ធ​ចាប់បាន​២​នាក់ ចំណែក​ម្នាក់ទៀត ស្គាល់​អត្តសញ្ញាណ​ហើយ បាន​រត់​គេចខ្លួនបាត់ ព្រោះ​វាយ​តដៃ​គ្នា បណ្តាលអោយ​ម្ចាស់​ក្របី ឈ្មោះ ហិន អ៊ីវ ដួល​ផ្កាប់មុខ​ទៀតផង ស្របគ្នា​នោះ ក៏​សមត្ថកិច្ច​នគរបាល​ទៅ​ទាន់ ក៏​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នោះ​អោយតែ​ម្តង ៕KroBe 1 KroBe 3 KroBe 2