សម​ត្តិ​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ចាប់បាន​ជនល្មើស​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​

0

​កំពង់ធំ​=​ជន​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ​សុទ្ធសឹងតែ​ជា​យុវវ័យ​ដែល​ប្រទេសជាតិ​កំពុង​ត្រូវការ​ដូច​ពាក្យស្លោក​ពោលថា​(​ទំពាំង​ស្នង​ឬ​ស្សី​ដូច្នេះ​ដែរ )​តែ​ជន​ទាំងនេះ​បែរជា​ភ្លើតភ្លើន​និង​គ្រឿងញៀន​ទៅវិញ ដោយ​ពុំ​គិតពីរ​អនាគត​ន៍​របស់ខ្លួន មិន​រក​ចំណេះវិជ្ជា មិន​រក​ការងារ​ធ្វើ​ដើម្បី​រកលុយ​ចិញ្ចឹមជីវិត​និង​ក្រុមគ្រួសារ​នោះទេ​បែរជា​សេប​គ្រឿងញៀន​អី​ឡូ​វ​នេះ​ត្រូវបាន​សម​ត្តិ​កិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​ចាប់​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៤​វេលា​ម៉ោង​១១,២០​នាទី​ព្រឹក​។

ការចុះ​ចាប់​នេះ​បាន​ឃាត​ខ្លួន​ជនសង្ស័យ​៦​នាក់​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​បន្ទប់​ជួល​លេខ​១៤ ស្ថិតនៅ​ក្នុងភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំង​វត្ថុ​តាំង​មាន ទូ​ស័ព្ទ​៣​គ្រឿង ថ្នាំញៀន​១​កញ្ចប់​ស្មើរ​០,៦​ក្រាម និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត ជនល្មើស​ទាំង​៦​នាក់​មានឈ្មោះ ,១ វី​យ៉ូ​ឡុង ប្រុស​អាយុ​១៩​ឆ្នាំ ,២​យ៉ុង​ពិ​សិទ្ធ ប្រុស​អាយុ​

២៣​ឆ្នាំ​, ៣ យឹម​យឿន ប្រុស អាយុ​៣២​ឆ្នាំ ,៤ ហម​ពៅ ប្រុស អាយុ​១៧​ឆ្នាំ ,៥ អ៊ុត​សុ​ផា ប្រុស អាយុ​២២​ឆ្នាំ ,៦ យ៉ា​ជា​ហេង ប្រុស អាយុ​២៤​ឆ្នាំ ជនល្មើស​ទាំង​៦​នាក់​រស់នៅ​ភូមិ ព្រៃ​ព្រៀល ,​ភូមិ​តាំង​ក្រ​សៅ​, ភូមិ​សាន​គរ ,​ភូមិ​ស្លា​កែ​ត ក្នុង​ខេត្តកំពង់ធំ​ទាំងអស់​។​ ជនល្មើស​ទាំង​៦​នាក់​នេះ​បា​នប​ញ្ចូ​ន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ឃុំខ្លួន បណ្ដោះអាសន្ន លុះ​ព្រឹក​ឡើង​ប​ញ្ចូ​ន ទៅ​តុលាការ​សាលាដំបូង​ខេត្តកំពង់ធំ​ដើម្បី​ចាត់​វ​វិធានការ​តាមច្បាប់ ។​ ​20140614_165030 20140614_165039