ម៉ូតូនិងម៉ូតបុកគ្នាម្នាក់បែកច្រមុះម្ខាងទៀតបែកក្បាលសន្លប់

0

កំពត.ហេតុការណ៍ករណីម៉ូតូនិងម៉ូតូបុកគ្នានេះកើតឡើងនៅវេលាម៉ោង៧.៣០នាទីព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៧ស្ថិតលើកំណាត់ផ្លូវជាតិលេខ៣១ក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចខេត្តកំពត។តាមប្រភពជុំវិញកន្លែងកើតហេតុបានអោយដឹងថា:មុនពេលកើតហេតុគេបានឃើញបុរស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវពីលិចទៅកើតគោលដៅចូលទៅផឹកកាហ្វេ ស្រាប់មកដល់ចំណុចកើតហេតុមានម៉ូតូ១គ្រឿងមា៉កឌ្រីមសង់សេរី២០១៣ពរខ្មៅជិះលឿនជ្រុលរេចង្កូតទៅបុកម៉ូតូឌ្រីមសង់ម្ខាងទៀតម៉ាកសេរី២០១៧ទាំងកំរោល បណ្តាលភាគ្គីបុរស់ជិះម៉ូតូ០១៧ដួលបោកក្បាលនិងថ្នល់ដេកកសន្លប់ភ្លាមនៅកន្លែងកើតហេតុភ្លាម។
បរស់រងរបួសធ្ងន់នោះឈ្មោះគង់ វឹន អាយុ២៨ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលើ។ចំណែកម៉ូតូជនបង្កមិនទាន់បានស្គាល់ឈ្មោះនៅឡើយក្នុងហេតុការភ្លាមៗ។
ក្រោយពេលកើតហេតុវត្ថុតាងម៉ូតូ ពីរគ្រឿងត្រូវនគរបាលចរាចរណ៍អធិការដ្ឋានស្រុកកំពង់ត្រាចយកមករក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕