ពិធីប្រគល់សេចក្តីសម្រេចស្តីពីការកែសម្រួល និង ការតែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយស្រុកជីក្រែង

0

សៀមរាប៖ឯកឧត្តមនាយឧត្តមនេនីយ៍ចៅ ភីរុនសមាជិកគណះកម្មាធិការកណ្តាលគណះបក្សប្រជាជនកម្ពុជា និង ជាប្រធាននាយកដ្ឋានប្ច្ចេក

ទេេសនៃក្រកួងការពារជាតិ បានអញ្ជើញជាគណះអធិតេយ្យក្នុងពិធីប្រគល់សេចក្តីសម្រេចស្តីពីការកែសម្រួល និង តែងតាំងបន្ថែមសមាជិកក្រុមកាងារចុះជួយតាមភូមិក្នុងឃុំកំពង់ក្តីនាព្រឹកថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៧ ។
ក្រោយពីលោកប៉ោក សេរីរត្នមុន្នីប្រធានគណះកម្មាធិការបក្សស្រុកបានអានមត្តិស្វាគមន៍រួចមក លោកគង់ ជឿនប្រធានស្នាក់ការបក្សឃុំកំពង់ក្តីបានឡើងអានរបាយការណ៍ជូនអង្គប្រជុំដើម្បីបានជ្រាបពីសកម្មភាពការងាររបស់គណះបក្សឃុំដែលបានអនុវត្តកន្លងមក ។
បន្ទាប់មកឯកឧត្ត ឧត្តសេនីយ៍ទោ អ៑ុឹម សារ៉ាឡើងអានសេចក្តីសម្រេចស្តីពីការតែងតាំងបន្ថែមសមាជិកក្រុមការងារគណះបក្សចុះជួយភូមិ ក្នុង ឃុំកំពង់ក្តីដើម្បីអោយដំណើរការបានល្អ ។
បន្តរឯឧត្តមនាយឧត្តមសេនីយ៍ចៅ ភីរុន បានឡើងបញ្ចេញមត្តិសំណេះ សំណាលជាមួយនិងសមាជិក សមា ជិការគណះបក្សប្រជាជនឃុំកំពង់ក្តី លោកមានមត្តិថា តាមរបាយការណ៍របស់លោកប្រធានគណះបក្សឃុំបានអោយឃើញថា ការធ្លាក់ចុះនៃការបោះឆ្នោតឃុំកន្លងមកដោយសមត្ថកិច្ចមួយចំនួនឬគយដែលបានបះពាល់ជាមួប្រជាពលរដ្ឋក៏ថាបាន ក៏ប៉ុន្តែរឿងរ៉ាវកន្លងមកប្រជាពលរដ្ឋលោកអាងលើសិទ្ធិខ្លាំងពេក ពិសេសគឺសិទ្ធិនារី ប្រជាពលរដ្ឋយើងភាគច្រើនជឿរលើការញស់ញង់របស់គេ ហើយភ្លេចគ្នាឯងដែលធ្លាប់រួមរស់ជាមួយគ្នាតាំងពីឆ្នាំ១៩៧៩មកម្លេះ ។ បោះឆ្នោតឃុំកន្លងមកទូទាំងប្រទេសយើង ខេត្តធ្លាក់ឆ្នោតច្រើនៈជាងគេគឺខេត្តសៀមរាប កំពង់ចាម និង រាជធានីភ្នុំពេញ ។ លោកបន្តថាគណះបក្សប្រជាជនកម្ពុជាបន្តការដឹកនាំចាប់ពីមជ្ឈឹមរហូតដល់មូលដ្ឋាន ក្តាប់រាល់សកម្មភាព និង សំណូមពររបស់ប្រជាពលរដ្ឋដើម្បីរាយការជូនថ្នាក់លើធ្វើការដោះស្រាយ ។ ជាក់ស្តែងខេត្តសៀមរាបយើងពាក់ព័ន្ធនិងអាជ្ញាធរអប្សារាដែលមានការប៉ះពាលជាមួយប្រជាពលរដ្ឋ តែគណះបក្សប្រជាជនយើងបានយកចិត្តទុកដាក់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបានជាបណ្តើរៗ ហើយគណះបក្សប្រជាជនមិនទុកអោយប្រជាពលរដ្ឋជួបការលំបាក មិនទុកអោយប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយ គណះបក្សប្រជាជនមិនអោយអ្នកណាម្នាក់ធ្វើបដិវត្តន៍ពណ៌បាននោះទេ ។
អស់លោកមេបក្សស្រុក មេបក្សឃុំត្រូវយកចិត្តទុកដាក់ដល់ពលរដ្ឋដែលជាសមាជិកគណះបក្សប្រជាជនដើម្បីពង្រឹកការងារនៅមូលដ្ឋានភូមិ ឃុំរបស់យើង ។
លោកបន្តទៀតថា គណះបក្សសង្គ្រោះជាតិថ្ងៃខាងមុខនេះត្រូវតែរលាយហើយ បោះឆ្នោតខាងមុខនេះគ្មានបក្សសង្គ្រោះជាតិទៀតទេ ។
ប្រជាពលរដ្ឋបើស្អប់គណះបក្សប្រជាជនត្រូវបាត់បង់ដូចជា បាត់បង់ទ្រព្យសម្បត្តិ បាត់បង់ធុនធានចំណេះដឹង បាត់បង់សន្តិសុខ ឧទាហរណ៍ បេើមានចោប្លន់នៅផ្សារកំពង់ក្តីគណះបក្សប្រជាជនមិនទៅជួយ តើគណះបក្សសង្គ្រោះជាតិជួយបានឬទេ ។
ទិសដៅការងាររបស់យើងថ្ងៃខាងមុខនៅដ៏ដែល តែសកម្មភាពអោយខ្លាំងជាងមុន ។
សមាជិកគណះប្រជាជនម្នាក់ត្រូវយកសម្លេងឆ្នោតអោយគណះបក្សអោយបានមួយសំលេង ។
ចុងក្រោយលោកបានប្រកាសជូនកង់ចំជួន៦៤គ្រឿស្មើរនឹងទឹកប្រាក់២៥៦០ដូឡា មីក្រូ១៦គ្រឿងជូនលោកមេភូមិគ្រប់ភូមិក្នុងឃុំកំពង់ក្តី ។
ជួយសាងសង់មន្ទីរបក្សឃុំកំពង់ក្តីចំនួន០១ខ្នង ។
ជួនម៉ាស៑ីុនហ្វូតូគុម្ពី០១គ្រឿនដល់គណះបក្សស្រុកជីក្រែង ។
កម្មវិជ៊ធីចប់សប់គ្រប់ ឯកឧត្តមបានអញ្ជើញសមាជិក សមាជិការទាំអស់ទៅពិសារបាយសាមគ្គីនៅភោជនីយដ្ឋានវ៉ាន ហ៑ីង០១ពេល ៕ដោយ ព្រំ សុខា ឡាំសុចិត្ត