ប៉ូលីសស្រុកបាទីចុះឃាត់ខ្លួនជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈតាមពាក្យបណ្តឹង ឪពុកម្តាយក្មេងស្រីរងគ្រោះ

0

តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះមកកដាក់ពាក្យបណ្តឹងប្តឹងពីបទសរំលោភសេពសន្ថវៈនៅអធិការដ្ឋាននគរបាលស្រុក

បាទី ក្រោយធ្វើសកម្មភាពទៅលើកូនស្រីខ្លួនបានសម្រេចនិងបានរត់គេចខ្លួនបានមួយថ្ងៃ។
ហេតុការណ៍ចុះឃាត់ខ្លួនជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈតាមពាក្យបណ្តឹងនេះ គឺធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី​ ខេត្តកែវ។ ករណីនេះដែរ បើតាមលោកវរៈសេនីយ៍ត្រី ឃុត ឡូ អធិការរងស្រុកបាទីបានឲ្យដឹងថា កម្លាំងជំនាញលោកពិតជាបានចុះឃាត់ខ្លួនជនសង្ស័យរំលោភសេពសន្ថវៈតាមពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះពិតមែន។ លោកបន្តថា ជនសង្ស័យដែលជាប់ក្នុងបណ្តឹងនេះមានឈ្មោះ យិន យី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពចាប់បង្ខំរំលោភក្មេងស្រីរងគ្រោះឈ្មោះ រ៉ុង ដាឡែន (រ ដ ឡ) អាយុ១១ឆ្នាំ រស់នៅភូមិឃុំជាមួយជនសង្ស័យដែរ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែង១រំលងអាធ្រាត។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ជិតពីរថ្ងៃ តែត្រូវកម្លាំងជំនាញលោកចាប់បានវិញពេលដែលគេចូលផ្ទះ។ ចំណែកឪពុកម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងដែរថា ជនសង្ស័យបានផ្លោះរបងផ្ទះនិងចូលទៅចាប់រំលោភកូនគាត់រហូតបានសម្រេច ថែមទាំងគំរាមសម្លាប់ចោលទៀតបើហ៊ានប្រាប់ឪពុកម្តាយ។ លុះព្រឹកឡើងកូនស្រីគាត់បានរៀបរាប់តាមដំណើររឿងប្រាប់ គាត់ក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគបាលស្រុកដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីរំលោភសេពសន្ថវខាងលើនេះ ត្រូវបានកម្លាំងជំនាញស្រុកបាទីកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនមកស្នងការនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕