មន្ត្រីអាជ្ញាធរនិងពុទ្ធបរិស័ទប្រតិកម្មនឹងមន្ត្រីសង្ឃផ្សឹកភិក្ខុសង្ឃដោយគ្មានមូលហេតុនៅវត្តរលំជ្រៃស្រុកថ្មពួក

0

បន្ទាយមានជ័យ: មន្ត្រីអាជ្ញាធរនិងពុទ្ធបរិស័ទប្រតិកម្មនឹងមន្ត្រីសង្ឃផ្សឹកភិក្ខុសង្ឃទាំងយប់ដោយគ្មានមូលហេតុនៅវត្តប្រាសាទរលំជ្រៃឃុំភូមិថ្មីស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
ភិក្ខុសង្ឃត្រូវចាប់បង្ខំផ្សឹកនោះមានឈ្មោះ លឹម ហេងតាក់លិ អាយុ២១ឆ្នាំ ធ្លាប់បួស៦ព្រះវស្សា ក្នុងនោះគង់នៅវត្តនេះចំនួន១វស្សា។.
អតីតភិក្ខបាននិយាយប្រាប់នាថ្ងៃទី១៣តុលាថា :លោកត្រូវព្រះគ្រូ ហី សុផ្លាលីន ចៅអធិការវត្តប្រាសាទរលំជ្រៃចាប់បង្ខំអោយផ្សឹកកាលពីពីម៉ោងជាង៧យប់ថ្ងៃទី១២តុលា២០១៧នៅនឹងកុដីមួយក្នុងវត្ត។ពេលនោះមានព្រះគ្រួនេន សុជិ ព្រះអនុគណស្រុក មន្ត្រីសង្ឃនុងប្រធានការិយាល័យធម្មការស្រុកថ្មពួកចូលរួម។
អតីតភិក្ខុបានចាត់ទុកចាប់បង្ខំផ្សឹកទាំងតក់ក្រហល់នេះថាជាអំពិអតុត្តិធម៍ដោយការរំលោភបំពានសិទ្ធិ គ្មានការពន្យល់ឬហៅណែនាំឬបង្ហាញកំហុសអ្វីនោះឡើយ។ហើយសូម្បីឱពុកម្តាយ សាច់ញាតិ អាចារ្យ គណ:កម្មការ អាចារ្យ ពុទ្ធបរិស័ទក៏មិនអោយចូលរួម។
ពុទ្ធបរិស័ទចំណុះជើងវត្ត ឱពុកម្តាយបានប្រតិកម្មនិងរិះគន់យ់ាងខ្លាំងចំពោះចំណាត់ការនេះថា អត្តនោម័ត ប្រើសិទ្ធុិអំណាចបំពានដែលមិនអាចទ្រាំទ្របានឡើយ។
លោក គាត គី ប្រធានអាចារ្យវត្តប្រាសាទរលំជ្រៃប្រាប់ដែរថា: តាមពុទ្ធបញ្ញាតិ្តនិងវិស័យសង្ឃ ការផ្សឹកព្រះស្សឃទាល់តែសង្ឃនោះបរាជិកគឺមានកំហុសធ្ងន់ធ្ងរទាំងផ្លូវលោក ផ្លូវច្បាប់ ទាំងផ្លូវធម៍។
ប៉ុន្តែការផ្សឹកនេះ លោកអាចារ្យផ្ទាល់ និងសមាជិក គណកម្មការ ព្រះសង្ឃដទៃកីមិនអនុញ្ញាតិអោយចូលរួម។ ហើយបុគ្គលភិក្ខុសង្ឃត្រូវផ្សឹកនេះ ក៏គ្មានកំហុសឬបង្ហាញបទចោទប្រកាន់អ្វើសោះទៀត។
ចំណែកឯលោក ផេង វ៉ា មេភូមិគោកស្វាយ ក៏ដូចលោកប៊ុន វាសនា មេឃុំភូមិថ្មីជាម្ចាស់ភូមិសាស្ត្រទីតាំងវត្តបានប្រាប់ថ្ងៃទី១៣តុលាថា : អាជ្ញាធរមិនលូកដៃជ្រៀតជ្រែកកិច្ចព្រះសង្ឃឡើយ។
ប៉ុន្តែករណី តាមអស់លោកស្រាវជ្រាវ ឃើញថា មន្ត្រីសង្ឃ ពិសេសព្រះគ្រូចៅអធិការវត្តប្រាសាទរំលំជ្រៃ នេះ ដូចជាធ្វើអ្វីអត្តនោម័ត ផ្តាច់ការពេលហើយ ត្បិតចាប់ផ្សឹកព្រះភិក្ខុសង្ឃទាំងតក់ក្រហល់ ដោយគ្មានមូលហេតុ ហើយមិនហ៊ានប្រឈមមុខទទួលខុសត្រូវនឹងការពិតទៀត។
លោកមេភូមិ លោកមេឃុំសម្តែងការសោកស្តាយនិងសតិអារម្មណ៍យ៉ាងខ្លាំង ហើយចាត់ទុកករណីចាប់ផ្សឹកនេះអយុត្តិធម៍ ហលយទាមទារអោយមានការសើុបអង្កេត ដោះស្រាយរកយុត្តិធម៍ តម្លាភាព និងកែតម្រូវជាបន្ទាន់ ព្រមទាំងកែតម្រូវរឿងអធិករណ៍នេះឡើងវិញ។
ពោលគឺសូមស្វែងរកការពិត ។ហើយបើមិនដោះស្រាយរកយុត្តិធម៍ ត្រឹមត្រូវទេវានឹងជះឥទ្ធិពលអាក្រក់ដល់តម្លៃព្រះសាសនា វត្ត ព្រះសង្ឃនិងជំនឿរបស់ពុទ្ធបរិស័ទ។
ព្រះតេជគុណ នេន សុជី ព្រះអនុគណស្រុកថ្មពួក ត្រូវលោកយិន យឿន ប្រធានមន្ទិរធម្មការនុងកិច្ចការសាសនាមានថេរដីការថា: ករណីសង្ឃអង្គនេះ រាបាយការណ៍វត្តថា បាននាំក្មេងស្ទាវទំនើងចូលវត្តបាត់ភាពស្ងប់ស្ងាត់សម្រាប់ទីសក្ការ: ហើយបានធ្វើកិច្ចសន្យា២ដងហើយថា បើមិនឈប់ប្រព្រឹត្តទេ មន្ត្រីសង្ឃនឹងបង្ខំអោយនិមន្តចេញពីវត្តឬក៏ចាប់ផ្សឹកដិយបង្ខំ។
ចំណែកព្រះគ្រូ ហិ សុផាល្លីន បដិសេធនិងគេចវេះមិនព្រមអោយអ្នកយកព៍ត័មានជាច្រើន ទទួលជួបសម្ភាសន៍ឬសួរបំភ្លឺតាមទូរស័ព្ទឡើយ ដោយបង្ហើបថា :ទាំងសាមីុខ្លួនអតីតសង្ឃ ទាំងអ្នកពាក់ព័ន្ធនិងអ្នកសារព៍ត័មាន ព្រះអង្គមិនទទួលជួបប៉ំភ្លឺឬប្រាប់ពីមូលហេតុអ្វីឡើយ៕ដោយឃិន គន្ធា