លួចម៉ូតូគេចខ្លួន២ថ្ងៃ នៅតែប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការ

0

ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត«យកម៉ូតូ» នៅ

ចំណុចលើដងផ្លូវជាតិលេខ៧៦ នៅមុខផ្ទះលោក ចៅ ភូវី ស្ថិតនៅភូមិព្រួក ឃុំបាតា ស្រុកលំផាត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។

អធិការនគរបាលស្រុកលំផាត់លោក ថេង ច័ន្ទធី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ្យល ចូម ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ។ត្រូវជនសង្ស័យយកម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-1257 លេខតួ និងលេខម៉ាស៊ីន 8373789 ត្រូវបានជនសង្ស័យយក កាលពីថ្ងៃទី១៥ ខែតុលានេះ។

លោកអធិការបានបន្តថា ជនសង្ស័យមានគ្នាចំនួន២នាក់ ទី១-ឈ្មោះ កួក យ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពួន មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រួក «ចំការសាន់» ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ទី២-ឈ្មោះ ម៉ូ ក្លៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ឪពុកម្តាយមានទីលំនៅភូមិវីឡាកាត់ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូន
ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកសមត្ថកិច្ចបានប្រគល់ជូនម៉ូតូទៅឲ្យម្ចាស់ដើមវិញ៕ យក្ខឡោម