​កំលាំងប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបរិច្ចាកឈាមដោយស្ម័គចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តតាកែវ

0

សាំង សារ៉ាវ

ខេត្តតាកែវ៖ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវមានរៀបចំការផ្តល់ឈាមបរិចាគឈាមដោយស្ម័គចិត្តរបស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាន

នគរបាលខេត្តតាកែវ  កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
ដោយមានការអញ្ជីញចូលរួមពីៈ លោកឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរងទទួលផែនសេនាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលេខេត្តនិងក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្តតាកែវ។
នៅក្នុងឱកាសនោះដែរ ក្រុមគ្រូពេទ្យបានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ឈាមរបស់កងកម្លាំងនគរបាលខេត្តនិង ឯកឧត្តម ស្នងការនគរបាលខេត្ត ដែលអនុញ្ញាតឲ្យក្រុមគ្រូពេទ្យចុះផ្សព្វផ្សាយនិងសុំបរិច្ចាកឈាមដោយស្ម័គចិត្ត ជាលទ្ធផលក្រុមគ្រូពេទ្យទទួលបានការផ្តល់ឈាមរបស់កងកម្លាំងនគរបាលខេត្តចំនួន៨នាក់ ៕