អគ្គីភ័យលេបត្របាក់អគារវិទ្យាល័យមួយខ្នង អស់ទាំងស្រុងនៅស្រុកសំរោង

0

តាកែវ ៖ អគារសាលាវិទ្យាល័យ១ខ្នងមាន០៥បន្ទប់ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទេីទាំងស្រុង
កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលា

ម៉ោង២៣និង៣០នាទីនៅវិទ្យាល័យ សុខ អាន ក្ដីទទឹម ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។
អធិការស្រុកសំរោង មឿង សារុន បានប្រាប់ថា អគ្គីភ័យដែលកេីតឡេីងខាងលើនេះបណ្ដាលឲ្យខូចខាតទី​ចាត់ការវិទ្យាល័យចំនួន​០២បន្ទប់​ បណ្ណាល័យ០១បន្ទប់ ឆេះកុំព្យូទ័រអស់០៣គ្រឿង ម៉ាស៊ីនព្រីនធេីចំនួន០៤គ្រឿង  និងសម្ភារៈ ឯកសាររដ្ឋបាលមួយចំនួនធំផងដែរឆេះ។​ ដោយឡែក ក្រោយពេលកេីតមានករណីនេះភ្លាម
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការការដ្ឋាននគរបាកខេត្ត ចេញរថយន្តធ្វេីអន្តរាគមន៍ចំនួន០២គ្រឿង ដើម្បីជួយពន្លត់រហូតភ្លេីងរលត់បានទាំងស្រុងនៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
ករណីនេះដែរបេីសមត្ថកិច្ចបានសន្និដ្ឋានថា  គឺបណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងសាលារហូតកេីតជាអណ្តាតភ្លេីងឆេះរាលដាលតែម្តងទៅ៕