មន្ត្រីប៉ូលីសពន្ធធនាគារម្នាក់បន្ថែមរបរឆក់ទូរសព្ទ័នៅក្នុងមន្ទីរពេទ្យត្រូវបានប៉ូលីសក្រុងដូនកែវឃាត់ខ្លួន 

0

តាកែវ ៖ ជនសង្ស័យម្នាក់ដែលជាមន្រីប៉ូលីសពន្ធធនាគារខេត្តត្រូវបាននគរបាលក្រុងដូនកែវឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់

ទូរសព្ទ័ដៃនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តតាកែវកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២២និង៣០នាទី។ លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថាខណៈដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើបង់ថ្មក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តតាកែវ ជនសង្ស័យក៏បានចូលមកឆក់ទូរ   សព្ទ័ពីជនរងគ្រោះតែមិនបានសម្រេចព្រោះ ត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង  ។ជនសង្ស័យមានឈ្មោះ ប៊ិ ហ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាសឹង  ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមន្រ្តីពន្ធធនាគារខេត្ត បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ម៉ាកសាំសុងណូត២ ដែលមានម្ចាស់ឈ្មោះ អ៊ឹម ទ្រី ភេទស្រី អាយុ៦០ ឆ្នាំ រស់នៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមផ្លូវច្បាប់ ។ គួររំលឹកថា កន្លងមកក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវតែងតែមានក្រុមចោរចូលធ្វេីសកម្មភាពលួចសម្ភារៈរបស់របរអ្នកដែលមកទទួលសេវាព្យាបាលជម្ងឺហេីយមានពេលខ្លះបានកេីតមានករណីឆក់ទូរស័ព្ទឆៅៗតែម្តងនៅក្នុងមន្ទីរពេទ្យនេះទៀតផង ជាក់ស្តែងដូចជាក្នុងករណីនេះជាដេីម៕