លោក សំរិទ្ធ សុខុន ព្រះរាជ្ញអាជ្ញារងសាលាដំបូងខេត្តសៀមរាប ស្រវឹងជោគជំា បើករថយន្តបុកម៉ូតូ ពេញទំហឹង អូស មនុស្ស និង ម៉ូតូ បណ្តាលឱ្យ ស្លាប់១ របួស ធ្ងន់១

0

សៀមរាប៖ រថយន្តទំនើប LEX ៤៧០ របស់លោក ព្រះរាជ្ញអាជ្ញារង ខេត្តសៀមរាប ស្រវឹងស្រា ជោគជំា ចេញពីកម្មពិធី បើកបរក្នុងល្បឿនលឿន បុកជាម៉ូតូ ហុងដា ពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់(បាក់ជើង២កំណាត់) ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ពីលិច មក កើត ខណៈពេលនោះ ជនបង្ក បានបើករត់អូស ទាំងមនុស្ស និង ម៉ូតូ រត់ទៅដល់មុខ បុរីសុខលាភ បំរ៉ុង បើកចូលផ្ទះ ក្នុងបុរីសៀង ណាំ ប៉ុន្តែសំណាងអាក្រក់ ត្រូវប្រជាពលរដ្ឋ ដេញរហូត បើករត់លែងរួច ស្វាគមន៍ម្នាក់១ដៃ ជាំមុខ ទើបសមត្ថកិច្ចទៅទាន់ កុំអីស្លាប់តាមគ្នាជាមួយម្ចាស់ម៉ូតូ បណ្តាលឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប តែមិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុនោះទេ លែងទាំងយប់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ពេញផ្លូវនោះ បានកើតឡើងនៅវេលាម៉ោង១២និង២៦នាទីយប់ឈានចូលថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ មុខផ្ទះសំណាក់លាងឆាយហុង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប។ តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ខេត្តបានដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្ត និង ម៉ូតូ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង របួសធ្ងន់ម្នាក់ ទើបកម្លាំងជំនាញ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់របស់ឯកជន បានចុះទៅដល់កន្លែងកើតហេតុ ហើយដឹកអ្នករបួសយកទៅព្យាបាលភ្លាមៗផងដែរ។ប្រភពបានបន្តថា ជនបង្ក ឈ្មោះ សំរិទ្ធ សុខុន មុខរបរ ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បើក រថយន្តម៉ាក LX 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M 86 77 បើកបរម្នាក់ឯង មកពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង បានបុកជាមួយម៉ូតូជិះ បញ្ច្រាស់ទិសគ្នា ជាប់ទាំងមនុស្ស និង ម៉ូតូ មាន គ្នា ២នាក់ ពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ ពេលដែលបុកហើយបានអូស ទំលាក់ប្រហែល៥០ម៉ែត្រ និងម្នាក់ទៀត បានធ្លាក់នៅមុខក្រុមហ៊ុន ស្រាបៀរ កម្ពុជា កែងផ្លូវក្រវ៉ាត់ក្រុង ហៅ ផ្លូវបេនឡាន ចុងកៅស៊ូចាស់ ចំណែក ម៉ូតូអូសទៅដល់មុខបុរីសុខលាភ ចម្ងាយហែលជាង៥០០ម៉ែត្រ ប៉ុន្តែជនបង្កនៅតែខំបើក រត់ទៀត ខណៈពេលនោះត្រូវបានប្រជាពលរដ្ឋដេញតាម នាំគ្នា ដាក់ម៉ូតូ ឡោម ព័ន្ធជាប់ ព្រមទាំងបានស្វាគមន៍ម្នាក់១ដៃ ពេញផ្ទៃ មុខ សំណាងល្អ សមត្ថកិច្ច ទៅដល់ នាំខ្លួន ទាំងមនុស្ស និងរថយន្ត បង្ក ទៅកន្លែងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មិនតែប៉ុណ្ណោះ ពលរដ្ឋ បាននាំគ្នាដេញតាម មកដល់ស្នងការទៀត តែសមត្ថកិច្ចមិនឱ្យចូល។ប្រភពបានបញ្ជាក់បន្ថែមថា ជនរង គ្រោះទាំង២នាក់មាន៖ទី១មាន ឈ្មោះ តោ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ(ជាអ្នកបើកម៉ូតូ) (ស្លាប់) និង ទី២ឈ្មោះ គង់ វណ្ណី ភេទប្រុស អាយុ២៨ឆ្នាំ (អ្នករួមដំណើរពីក្រោយ រងរបួសបាក់ជើង ខាងឆ្វេង ២កំណាត់ ។អ្នកទាំង២នាក់ រស់នៅ ភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ជុំវិញករណីខាងលើនេះ សារព៌ត័មានខេមរា មិនមានលេខទូរសព្ទ័ដើម្បីទំនាក់ទំនង សុំការពន្យល់ពី លោក សំរិទ្ធ សុខុន ព្រះរាជ្ញអាជ្ញារង បានទេ ។ បច្ចុប្បន្នជនរងគ្រោះ ទាំង២នាក់ ម្នាក់ស្លាប់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នករបួសធ្ងន់កំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។រីឯ ជនបង្កត្រូវបានដោះលែងទាំងយប់ ខណៈមានក្រុមតុលាការមកធានាឱ្យត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រួចមក កម្លាំងជំនាញបានចុះធ្វើការវាស់វែងរួចរាល់ ព្រមទាំងអូសរថយន្តបង្ក និង ម៉ូតូជនរងគ្រោះយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ មជ្ឍដ្ឋាននានាក្នុងខេត្តសៀមរាប បានសួរថា បើប្រជាពលរដ្ឋ បុកគេស្លាប់ សមត្ថកិច្ចចាប់ដាក់គុក ចុះ តុលាការបុកគេស្លាប់ ករណីជាក់ស្តែងនោះ ដូច លោក សំរិទុ្ធ សុខុន ព្រះរាជ្ញ អាជ្ញារង អមសាលាដំបូងខេត្តសៀមរាប តើត្រូវមានទោសដែរ ឬ ទេ ?៕ ដោយ ភ្នំពេញ