ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

0

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះសំណាក់ ពេជ្រមហា

សំណាងបន្ទប់លេខ១៤ បានរកឃើញគ្រឿងញៀន២ថង់ធំ កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្តបានឲ្យដឹងថា ដោយបានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ្អថា នៅក្នុងបន្ទប់ផ្ទះសំណាក់លេខ១៤មានបទល្មើសគ្រឿងញៀន ភ្លាមៗនោះដែរ កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យរដ្ឋបាលនៅក្នុងទីតាំងនោះហើយសំុអនុញ្ញាតិនិងការយល់ព្រមពីម្ចាស់ផ្ទះដោយបានឆ្លងយោបល់ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសារលាដំបូងខេត្ត។

របាយការណ៍បានបន្តថា ជនសង្ស័យ
ឈ្មោះ វ៉ា សុខវាសនា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី មុខរបរជាងផ្សាដែក។

ជាមួយគ្នានោះដែរសមត្ថកិច្ចដកហូតវត្ថុតាង
ម្សៅក្រាមពណ៌.ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន២ថង់ធំទម្ងន់៣,៦៨ក្រាមនឹងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូញទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕ យក្ខឡោម