ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ដឹកនាំ​កំលាំង​ទៅ​ទទួល​ពលករ​ចំណាក់ស្រុក ក្នុង​ខេត្តកំពង់ធំ ដែល​ត្រូវបាន រដ្ឋាភិបាល​ថៃ បញ្ជូន​ត្រឡប់មក​ប្រទេស​វិញ

0

​ខេត្តកំពង់ធំ ៖ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ដឹកនាំ​កំលាំង តំប​ន់ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កំលាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ស្នងការ​ង ព្រមទាំង​ក្រុមគ្រូពេទ្យ ព្រមទាំង​រថយន្ត​៥​គ្រឿង បាន​អញ្ជើញ​ចុះមក​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤ ។​ ​

ខណៈពេលដែល​គណៈប្រតិភូ​ខេត្តកំពង់ធំ បាន​ទៅដល់​ប៉ោយប៉ែត នៅវេលា​ម៉ោង ៧.៣០​នាទី​យប់ ឯកឧត្តម បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​ពលករ​ខ្មែរ និង​សមត្ថកិច្ច ដែល​កំពុងតែ​ការពារ​សុ​វត្តិភាព ពលករ​ខ្មែរ ដែល​កំពុងតែ​ធ្វើ​មាតុភូមិ​និវត្ត ក្រោយពី​រដ្ឋាភិបាល​ថៃ បានប្រកាស​បោសសំអាត​ពលករ ចំណាក់ស្រុក​ដោយ ខុសច្បាប់ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​និង​សន្តិសុខ​ឡើងវិញ ខណៈនោះ​ឯកឧត្តម គង់ វិមាន

បានធ្វើការ ទំនាក់ទំនង​ជាមួយ​គ​ណៈ​កម្ម​ការ រៀបចំ​ការដឹកជញ្ជូន​ពលករ​វិល​ត្រឡប់មក​ស្រុកកំណើត ព្រមទាំង​បាន​រៀប ចំ​រថយន្ត​ឲ្យ​បងប្អូន ដែលមាន​បំណង់​វិលត្រឡប់​ទៅ​ស្រុកកំណើត និង​បានធ្វើ​ដំណើរ​ឆ្ពោះទៅ កំពង់ធំ កំពង់ចាម សៀមរាប ឲ្យ​ឡើង​រថយន្ត​ទៅ​ជាមួយគ្នា ។​ ​

នៃ​ឳ​កាស​នោះ​ឯកឧត្តម បាន​សួរសុខទុក្ខ និង​សំណេះសំ​ណា​ល​ជាមួយ ឯកឧត្តម អភិបាលខេត្ត​បន្ទាយ​មានជ័យ ដើម្បី​សហការ​ក្នុងការ​ទ​ទួ​លពលករ ត្រឡប់​ទៅ​ខេត្តកំពង់ធំ ។

ចំណែក​ពលករ​ចំណាក់ស្រុក ត្រូវបាន អាជ្ញាធរ​ថៃ បន្ត​ការដឹកជញ្ជូន បន្តកន្ទុយ​គ្នា មាន​ទាំង​រថយន្តក្រុង និង​រថយន្ត​បែន ជាច្រើន​រយ​ឡាន ក្នុង​មួយ ថ្ងៃ ដែល​សមត្ថកិច្ច​មិនទាន់​អាច​កំណត់ថា ចំនួន​ពលករ​ខ្មែរ​មាន​ប៉ុន្មាន​ពិតប្រាកដ​នោះទេ គ្រាន់តែ​តាម​ការ ប៉ាន់ស្មាន​របស់​គណៈកម្មកា​រ ដែលជា​តួលេខ​ត្រួសៗ គឺ​ក្នុង​រយះពេល​៨​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤ នេះ ពលករ​ខ្មែរ​បាន​កើនឡើង ជិត​២០​ម៉ឺន​នាក់​ហើយ ។​ ​

ឯកឧត្តម គង់ វិមាន បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្តកំពង់ធំ ដោយមាន​ការគាំទ្រ ពី​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​បាន​ឯកភាព ឲ្យ​នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ និង​កំលាំង​មន្ត្រី​ជាច្រើនរូប ព្រមទាំង​ក្រុមគ្រូពេទ្យ ប្រចាំការ ឈរជើង​នៅ​ប៉ោយប៉ែត ដើម្បី​ចាំ​ទទួល​ពលករ​ខ្មែរ រហូត​ទាល់តែ​អស់​ទើប ត្រឡប់​ទៅវិញ​។​ ​Image36 Image35 Image3 Image17 Image34 Image35 Image37 Image38 Image39 Image33