យុវជនម្នាក់ញៀនថ្នាំ ត្រូវបានអាណាព្យាបាលសណូមពរឲ្យសមត្ថកិច្ចចាប់បញ្ជូនទៅកែប្រែនឹងស្តារនិតិសម្បទារភ្នំបាក់ជីវិតថ្មីខេត្តបន្ទាយមានជ័យ

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧បានចាប់បញ្ជូនមុខសញ្ញាញៀន

ថ្នាំម្នាក់ ឈ្មោះ សេង ស៉ីថា ភេទប្រុសអាយុ ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

យោងតាមរបាយការពីនគរបាលខេត្តបានឲ្យដឹងថា អាណាព្យាបាលបានសណូមពរឲ្យសមត្ថកិច្ចជំនាញចាប់បញ្ជូនឈ្មោះខាងលើនេះ យកទៅព្យាបាលនៅមន្ទីរកែប្រែនិងស្តារនិតិសម្បទារនៅភ្នំបាក់ជីវិតថ្មីខេត្តបន្ទាយមានជ័យ ការចាប់បញ្ជូនតាមការស្នើសុំពីអាណាព្យាបាលឈ្មោះ សន ចាន់ធិ ភេទស្រីអាយុ៥៦ឆ្នាំជនជាតិខ្មែរត្រូវជាម្តាយបង្កើតនិងដោយមានចំណាឯកភាពពីលោក ហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងការិយាល័យជំនាញបានធ្វើតេស្តរកសារធាតុញៀនលើមុខសញ្ញាលទ្ធផលវេជ្ជមាន(+)។

សូមបញ្ជាក់ថា ករណីគ្រឿញៀននៅក្នុងខេត្តរតនគិរីនេះ អ្នកប្រើប្រាស់ភាគច្រើនទៅលើយុវវ័យនឹងយុវជនជាដើម ដោយសារពួកគាត់ភ្លើតភ្លើននឹងសប្បាយមិនគិតពីអនាគតរបស់ខ្លួននឹងក្រុមគ្រួសារនោះឡើយ។ យក្ខឡោម