ពលករ​៩៨៦២​នាក់ ត្រូវបាន​វិលត្រឡប់​មកកាន់​ខេត្តកំពង់ធំ​គិត​ត្រឹម​ថ្ងៃទី ១៧ មិថុនា

0

​ខេត្តកំពង់ធំ ៖ ក្រោយពី​រដ្ឋបាល​ថៃ​បានប្រកាស ប្តេជ្ញាចិត្ត​បោសសំអាត​ជន​អន្តោ​ប​វេ​សន៍ ដែល​បាន​ចូលទៅ ទៅ​ការខុសច្បាប់ ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូន​ពលករ​ទាំងនេះ​ត្រឡប់មកវិញ ដែល​ត្រូវបាន​គណៈកម្មការ​រៀប ចំការ​ដឹកជញ្ជូន​ពល​ករ​មក ស្រុកកំណើត ចំនួន ៩​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៤​នេះ កំណើន ពលករ​បាន​កើនឡើង​ជាង​១៨​ម៉ឺន​នាក់​។

ក្នុងនោះ​គឺជា​ពលករ​ដែល​នៅក្នុង​ខេត្ត សៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តកណ្តាល ភ្នំពេញ ខេត្តតាកែវ ខេត្តក្រចេះ និង​ខេត្ត​មួយចំនួនទៀត យោងតាម​ការសង្កេត​ការណ៍ របស់​សមត្ថកិច្ច បាន​បញ្ជាក់ថា​ចំនួន​ពលករ​នៅថ្ងៃនេះ មានការ​ថយចុះ​។​ ​

ដោយឡែក​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប៉ូលិស ប៉េ​អ៊ឹម និង​ក្រុមគ្រូពេទ្យ បាន ចុះ​ប្រតិបត្តិការ​ផ្ទាល់ ក្នុងការ​សួរសុខទុក្ខ និង​រៀបចំ​រថយន្ត​សម្រាប់​ដឹក​ពលករ​មក ខេត្តកំពង់ធំ ឯកឧត្តម បាន​បញ្ជាក់ថា ចំនួន​រថយន្ត​ដែល​បាន​ដឹក​ពលករ​មក​ខេត្តកំពង់ធំ ចាប់តាំងពី​ព្រលឹម ដល់​ម៉ោង ៨.០០​នាទី យប់​ក្នុងថ្ងៃនេះ គឺមាន​

ចំនួន ២០​ឡាន​ហើយ ចំណែក​តួរ​លេខ ចំនួន​ពលករ​ទាំងអស់ ដែល​បាន​វិលត្រឡប់ មក​ស្រុកកំណើត​វិញ សម្រាប់​ខេត្តកំពង់ធំ​គឹ​ត​ត្រឹម​ថ្ងៃនេះ ចំនួន​ពលករ​មាន​៩៨៦២​នាក់ សម្រាប់​ពលករ ដែល​បាន​មកដល់​ខេត្តកំពង់ធំ នៅ​ពេលយប់​អាជ្ញាធរខេត្ត​បានរៀបចំ ទទួលបាន​ទឹក និង​កន្លែង​ស្នាក់នៅ​សមរម្យ លុះ​ព្រឹក​ឡើង​ទើប​ចាត់ចែង​បញ្ជូន​ទៅតាម​ស្រុក​។​ ​ដោយឡែក​ទិដ្ឋភាព​របស់​ពលករ ដែល​កំពុងតែ​សម្រុក​ចូលមក ជា​បន្តា​បន្ទាប់ ដោយ​អ្នកខ្លះ​បានបង្ហាញ​នូវ ទឹកមុខ​ក្រៀមក្រំ អ្នកខ្លះ​សម្រក់​ទឹកភ្នែក អ្នកខ្លះ​ខ្យល់គរ អ្នក​ខ្លះទៀត​ត្រូវបាន​ចាញបោក ពី​អ្នកការ​លួងលោម របស់​អ្នករត់​តាក់ស៊ី ។

ពលករ​ម្នា​ក់បាន​ប្រាប់​អ្នកយក​ពត៌មាន​ថា គាត់​បាន​ខ្ចីលុយ​គេ ដើម្បី​ឲ្យ​មេខ្យល់​ដើម្បី ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ តែ​គាត់​ពុំទាន់​បើកប្រាក់​ខែ​ផង ក៏​ស្រាប់តែ​ត្រូវបាន​គេ​ចាប់បញ្ជូន ពេលនេះ​គ្មានអ្វី សង​គេ​ទេ ។​ ​ចំណែក​អាជ្ញា​ខេត្តបន្ទាយមានជ័យ និង​គណៈកម្មការ ព្រមទាំង​សប្បុរសជន​និង​អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ បានរួម​គ្នា​ជា​កំលាំង​មនុស្សធម៌ នាំយក​ទឹក​សុទ្ធ បាយ​ប្រអប់ មី ទឹកដោះ​គ​ឆៅ ខោ​ទឹកនោម​កូនក្មេង សម្រាប់​ចែកជូន​ពលករ​ចំណាក់ស្រុក មិនតែប៉ុណ្ណោះ​មាន​រថយន្ត​តូចធំ រាប់រយ​គ្រឿង បានមក​ដឹកជញ្ជូន​ទៅ តាម​បណ្តា​ខេត្ត ក្នុង​យុទ្ធនា​នេះ គឺ​ព្រី​គ្រប់យ៉ាង ។ ​Image40 Image32 Image30 Image29 Image28 Image25 Image24 Image22