ជនសង្ស័យ៣នាក់រួមនិងថ្នាំញៀនត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកត្រាំកក់ឃាត់ខ្លួន

0

ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋានស្រុកត្រាំកក់ បានឃាត់ខ្លួនបានជនសង្ស័យបាន០៣នាក់ នៅចំណុច កុងសុីកាប់ជ្រូក ស្ថិតនៅភូមិត្រពាំងខ្លូត ឃុំ

អង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង១០នាទី ។អធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឱ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានមានទី១ឈ្មោះ លី វាសនា ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ប្របសៀម ឃុំ ឧត្តមសូរិយា ស្រុកត្រាំកក់ ទី២ឈ្មោះ ម៉ន មករា ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ អង្គក្រឡាញ់ ឃុំ ជាងទង ស្រុកត្រាំកក់ និងទី៣ឈ្មោះ ឈឹម នឿន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ ត្រពាំងឈូក ឃុំ លាយបូរ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្តុតាងរួមមានៈ -ម្សៅក្រាមពណ៍សថ្លាចំនួន06កញ្ចប់តូច -ម៉ូតូ01គ្រឿង c125 សេរី 2015ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1j 9792 -ទូរសព្ទ័ដៃ 01គ្រឿង – ប្រាក់រៀល 12500រៀល ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿតាមនីតិវិធី ។