ប៉ូលីសស្រុកទ្រាំងឃាត់ខ្លួនបុរសម្នាក់ទៅតុលាការពាក់ពន្ធ័ករណីហិង្សាដោយចេតនា 

0

តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំងឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានយកកាំបិតក្រង៉ុកកាប់ទៅលើបងថ្លៃបណ្តាល

អោយរងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៧ វេលាម៉ោង១២នឹង ៤៥នាទី នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិ កកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ  ។ លោក ប៊ិច វណ្ណា អធិការរងស្រុកទ្រាំងបានអោយដឹងថាជនសង្ស័យឈ្មោះ ស៊ីវ សុខ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ បានធ្វើសកម្មភាពយកកាំបិតក្រង៉ុកកាប់ទៅលើបងថ្លៃឈ្មោះ ញើ ឃូន  ភេទប្រុស  អាយុ៤៨ឆ្នាំ បណ្តាលអោយមានរបួសស្នាមត្រង់ក្រោមត្រចៀកខាងស្តាំ ជនសង្ស័យនិងជនរងគ្រោះរស់នៅផ្ទះជិតគ្នា ស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយគ្នា។តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាមុនពេលកើត
ជនសង្ស័យបានងូតទឹកពាងនៅផ្ទះម្តាយបង្កើតក៏ទាស់ពាក្យសម្តីជាមួយម្តាយរឿង
ងូតទឹក ឃើញដូច្នេះជនរងគ្រោះបានតមាត់ជាមួយជនសង្ស័យក៏បានយកដំថ្មគុបជនសង្ស័យតែមិនត្រូវ ខណៈនោះជនសង្ស័យបានយកកាំបិតក្រង៉ុកពីក្នុងផ្ទះមកកាប់ជនរងគ្រោះតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនឹងដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕