លោក គិត ទ្រី អភិបាលរងខេត្តដឹកនាំកម្លាំងចុះច្រូតស្រូវប្រជាពលរដ្ឋនៅស្រុកលំផាត់

0

ខេត្តរតនគិរី៖ លោក គិត ទ្រី អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកលំផាត់ បានដឹកនាំមន្ទីរជុំវិញខេត្ត ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៃស្រុកលំផាត់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៥

ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចវាលស្រែ ស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
អធិការនគរបាលស្រុកលំផាត់លោក ថេង ច័ន្ទធី បានឲ្យដឹងថា សមាសភាពចូលរួម៖លោក នូ ថេរ អភិបាល នៃគណ:អភិបាល ស្រុកលំផាត់ក្រុមការងារខេត្តចំនួន ២២នាក់ ស្រី ៦នាក់ លោក ស៊ូ ផល្លី អភិបាលរងស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៃស្រុកលំផាត់ សរុបចំនួន ២៥នាក់។
ហើយការច្រូតស្រូវនេះបានបញ្ចប់នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រកបដោយភាពសប្បាយរីករាយនិងស្និតស្នាលបំផុត៕ យក្ខឡោម