បុរសវ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យ កាប់ឲ្យរងរបួសធ្ងន់

0

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនដៃដល់កាប់នឹងក្វែវ ទៅលើជនរងគ្រោះដោយចេតនា កាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។មន្ត្រីនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន គ្រីម ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិ ខ្មែរ

រងរបួសធ្ងន់ធ្ងរ មានស្រុកកំណើតភូមិជួរកណ្តាល ឃុំជីរោទ១ ស្រុកខេត្តត្បូងឃ្នុំ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពស្រុកបកែវ។

ចំណែកជនបង្កឈ្មោះ វៀត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ​ ខ្មែរ មានស្រុកកំណើតនៅខេត្តតាកែវ បានយកក្វែវមកកាប់ទៅលើជនរងគ្រោះ ឲ្យរបួសធ្ងន់ ត្រង់ស្មាខាងឆ្វេង នឹងពេញដងខ្លួន។ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ យក្ខឡោម