កញ្ឆាជិត៣ម៉ឺនដើមត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកគិរីវង់ដុតបំផ្លាញចោល

0

ខេត្តតាកែវ៖  ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្រ្កាបបទល្មេីសឲ្យដូចភ្លៀងរលឹម។
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៣០នាទី លោកវិរៈសេនីយឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកគិរីវង់ បានបែងចែកកម្លាំងជា២ក្រុមខុសៗគ្នាចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់ដែលមានចំនួន ៥១ទីតាំង ស្មើនឹង ២១.៧៩១ដើម នឹងអណ្តូងទឹកប្រស់ទឹកចំនួន៥២អណ្តូង  ។ និងទីតាំងទី២បានចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់មានចំនួន ៣២ទីតាំង ស្មើនឹង៦.៣២៣ដើម ។
អធិការស្រុកគិរីវង់ លោក យុគ សារ៉ាត់ បានប្រាប់អោយដឹងទៀតថា  ដំណាំកញ្ឆាដែលជនខិលខួចលូចដាំខុសច្បាប់ត្រូវបានមត្ថកិច្ចដុតបំផ្លាញចោលមានចំនួនរួម៨៣ទីតាំង ស្មើ២៨.១១៤ដើមអណ្តូងប្រស់ទឹកចំនួន៥២អណ្តូង  ស្ថិតនៅចំណុច ខ្នងបន្ទាយចាស់ .ដាបែកថ្លាង និង ជ្រោះឃ្លី ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕