ជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធករណីជំរិតទាប្រាក់តាមវីង នៅស្រុកអូរយ៉ាដាវ

0

ខេត្តរតនគិរី៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២នឹង៣០នាទី ថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០១៧។

យោងតាមរបាយការពីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ាត់ អារី ភេទប្រុសអាយុ៣៤ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិ ដែស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាប់ពាក់ព័ន្ធករណី កំហែងយក(ជំរិតទារប្រាក់តាមវីង)។

របាយការបន្តថា ជនរងគ្រោះឈ្មោះ សារី រ៉ហុុីម៉ះ ភេទស្រីអាយុ ២៨ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ មេផ្ទះ មានទីលំនៅភូមិ កាតែ២ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ប្រាក់ដុល្លា ១០០០ ដុល្លា (វេតាមវីង) ទូរស័័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូន(IPHONE) ដែលមានសារគំរាមនៅក្នុងទូរស័ព្ទនោះផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធីច្បាប់។ យក្ខឡោម