បាឡែនដឹកឈើប្រណិតពេញ ត្រូវបានបង្ក្រាប

0

ខេត្តរតនគិរី៖ កម្លាំងរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី បានចុះធ្វើការនៅត្រង់ចំណុចរង្វងមូលយាយទូលចេក បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ ស ពាក់ស្លាកលេខកំពង់ចាម 2A-2529 បើកពីលិចទៅកើត ចូលក្រុងបានលុង កម្លាំងរបស់ព្រះរាជអាជ្ញាឈប់រថយន្តនៅក្បែររង្វងមូលយាយទូលចេក បានប្រទះឃើញរថយន្តនោះបើកពីខាងលិចមកដល់ចំណុចយាយទូលចេកក៏សង្ស័យរថយន្តនេះដឹកបទល្មើសក៏បានហៅឲ្យឈប់ ហើយបានឆែកឆេររកឃើញឈើប្រណិតប្រភេទធ្នង់នឹងនាងនួនពេញរថយន្តតែម្តង។

ហេតុការឃាត់រថយន្តបាឡែនមួយគ្រឿងនេះ នៅវេលាម៉ោង២នឹង៣០នាទីឈានចូលថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

ក្រោយពីបានឆែកឆេរឃើញថារថយន្តនេះបានផ្ទុកឈើប្រណិតពេញ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ កម្លាំងរបស់ព្រះរាជអាជ្ញា បានរាយការជូនទៅកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកលំផាត់ ហើយ កម្លាំងជំនាញបានរឹបអូសយកមកខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែងចំនួនឈើនៅក្នុងរថយន្តនោះ។
ដោយឡែកម្ចាស់រថយន្តដឹកបទល្មើសសមត្ថកិច្ចជំនាញឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ព្រៃឈើ៕ យក្ខឡោម