លោកទៀ គឹមសុទប្រធានមន្ទីរកសិកម្មខេត្ត និង ក្រុមការងារចុះជួបសំណេះ សំណាលជាមួយក្រុមព្រឹក្សាឃុំជីក្រែងនឹងលោកមេភូមិ

0

ព្រុំសុខា
សៀមរា៖ លោកទៀ គឹមសុទប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និង ក្រុមការងារចុះជួយឃុំបានធ្វើពិធីសំណេះសំណាល នឹង ពិសាបាយសាមគ្គីជាមួយក្រុមព្រឹក្សាឃុំជីក្រែង និង លោកមេភូមិគ្រប់ភូមិក្នុងឃុំនៅកន្លែងផ្នែករដ្ឋបាលព្រៃឈើជីក្រែង ។
ក្នុងពិធីសំណេះ សំណាលនោះលោកបានចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋចំនួន៤០គ្រួសារមាន២ភូមិគឺភូមិភ្នៀតនិងភូមិកំពង់ស្នោខាងលិច ។
ផ្តល់កូនត្រីជូនស្រះសហគមន៍ភូមអន្លង់ចំបក់ចំនួន១៥០០កូន។ ជួយឧប្បត្ថម្ភក្តាចំនួន៦ម៉ែត្រគីបដល់អនុវិទ្យាល័យសាមគ្គីជីក្រែងសំរាប់វាយជញ្ជាំង
ជួយសាងសង់មន្ទីរបក្សឃុំជីក្រែងចំនួនមួយខ្នង ។ ផ្តល់ឯកសណ្ឋានដល់បញ្ជាការពារឃុំក្នុងមួយភូមិ៥កំភ្លេរ ។
ចុងក្រោយលោកទៀ គឹមសុទបានជូនថវិការចំនួន៣០.០០០០រៀលដល់អ្នកស្រីឮ ចិន្តាមេឃុំជីក្រែងចែកជូនក្រុមព្រឹក្សាឃុំ និ ងលោកមេភូមិក្នុងមួយនាក់១០០០០រៀលសំរាប់ចាក់សាំងវិលត្រឡប់ទៅកេរហ៍ដ្ឋានវិញ ៕