គ្រឿងញៀនជាង២៥គីឡូក្រាមប្រមូលមកពីខេត្តចំនួន៤ត្រូវបានធ្វើពិធីដុតបំផ្លាញនៅខេត្តស្វាយរៀង

0

ខេត្តស្វាយរៀងៈ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អនុប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននិងជាប្រធានគណៈកម្មការបង្កាទប់ស្កាត់់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក នារសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧នេះបានអញ្ជើញជាអធិបតី នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀនតាមអំណាច សាលក្រម សាលដីកានិងសេចក្តីសម្រេចរបស់សាលាដំបូងនៃខេត្តទាំង៤មាន ខេត្តស្វាយរៀង.ព្រៃវែង.កំពង់ចាម.និងខេត្តត្បូងឃ្មុំ។

ពិធីនេះបានប្រព្រឹត្តទៅនៅភូមិថ្មីសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍.លោកមេបញ្ជាការកងរាវុធហត្ថលើផ្ទៃប្រទេស លោកអគ្គស្នងការរងនគរបាលជាតិ.លោកស្រី អគ្គលេខាធិការងអាជ្ញាធរជាតិប្រយុត្តិប្រឆាំងគ្រឿងញៀន លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត អភិបាលរងខេត្ត ទាំង៤លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញានៃសាលាដំបូងខេត្តទាំង៤ សិស្សានុសិស្សនិស្សិត លោកគ្រូ អ្នកគ្រូ យាយជី តាជី រួមនិងប្រជាពលរដ្ឋសរុបប្រមាណ ២.៣០០ នាក់។

លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ឱ្យដឹងថាៈ វត្ថុតាងដែលរឹបអូសនិងបំផ្លាញចោលនាពេលនេះទៅតាមអំណាច សាលដីកាស្ថាពរ សាលក្រមស្ថាពរ និងដីកាសម្រេចរបស់សាលាដំបូងខេត្តទាំង៤មាន:ទី១/សាលាដំបូងខេត្តស្វាយរៀង.សាលក្រមស្ថាពរសរុបចំនួន៣៧សាលក្រម សាលក្រមមិនទាន់ស្ថាពរមានចំនួនសរុប ៨សាលក្រមតំណាក់កាលត្រៀមជំនុំជំរះមានចំនួនសរុប៤សំណុំរឿងតំណាក់កាលសើុបសួរមានចំនួន៣សំណុំរឿងដីកាសម្រេចមានចំនួន៩ដីកាសរុបទាំងអស់មានចំនួន៥២សំណុំរឿង ទី២/សាលាដំបូងខេត្តព្រៃវែង.សាលក្រមស្ថាពរសរុបចំនួន៤៩សាលក្រម សាលក្រមមិនទាន់ស្ថាពរមានចំនួនសរុប៩សាលក្រមតំណាក់កាលត្រៀមជំនុំជំរះមានចំនួនសរុប១សំណុំរឿងតំណាក់កាលសើុបសួរមានចំនួន៧សំណុំរឿងសរុបទាំងអស់មានចំនួន៦៦សំណុំរឿង.ទី៣/សាលាដំបូងខេត្តកំពង់ចាម.សាលក្រមស្ថាពរសរុបចំនួន៨៥សាលក្រមសាលក្រមមិនទាន់ស្ថាពរចំនួន៤១សាលក្រមតំណាក់កាលត្រៀមជំនុំជំរះមានចំនួនសរុប៧សំណុំរឿងតំណាក់កាលសើុបសួរមាន៣សំណុំរឿងសរុបទាំងអស់មានចំនួន១៣៦សំណុំរឿង ទី៤/សាលាដំបូងខេត្តត្បូងឃ្មុំ.សាលក្រមស្ថាពរសរុបចំនួន១៨០សាលក្រម សាលក្រមមិនទាន់ស្ថាពរមានចំនួន១២សាលក្រម តំណាក់កាលត្រៀមជំនុំជំរះមានចំនួនសរុប៤សំណុំរឿងតំណាក់កាលសើុបសួរមានចំនួន៧៧សំណុំរឿងសរុបទាំងអស់មានចំនួន២៧៣សំណុំរឿង។ សរុបថ្នាំញៀនរបស់់សាលាដំបូងខេត្តទាំង៤ចំនួន២៥៣០៣.៩៩ក្រាមស្មើនិង៤៤៥សំណុំរឿងដែលត្រូវធ្វើពិធីដុតបំផ្លាញចោលនាពេលនេះ។

នៅក្នុងឱកាសនោះផងដែរ លោក អង្គ វង្សវឌ្ឍនា បានមានប្រសាសន៍ដោយលើកឡើងថាៈការដុតបំផ្លាញគ្រឿងញៀននាពេលនេះគឺជាពិធីដ៍មានសារៈសំខាន់និងប្រកបដោយអត្ថន័យជាទីបំផុតដោយឆ្លុះបញ្ចាំងឱ្យឃើញនូវទិដ្ឋភាពចម្បង២យ៉ាងគឺទី១/បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ចនិងលទ្ធផលដ៍ជោគជ័យក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលទាំងលើកទី១និងលើកទី២។ដោយឡែកចំពោះទិដ្ឋភាពទី២/ពិធីដុតបំផ្លាញគ្រឿងញៀននាពេលនេះក៍បានបង្ហាញឱ្យប្រជាពលរដ្ឋនិសាធារណជនបានឃើញយ៉ាងច្បាស់ថាៈរាល់សារធាតុញៀនដែលកងកម្លាំងមានសមត្ថកិច្ចយើងបង្ក្រាបបានគឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយគឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាពដើម្បីធ្វើពិធីដុតបំផ្លាញគ្រឿងញៀនប្រារព្ធធ្វើនាពេលនេះ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍បានមានប្រសាសន៍បន្តទៀតថាៈការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាបញ្ហាដ៍ស្មុគស្មាញទាក់ទិនដល់ច្រើនបញ្ហាមានលក្ខណៈបែបពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គម។ ដូច្នេះបើទោះបីជាអាជ្ញាធរមន្ត្រីអនុវត្តច្បាប់កងកំលាំងមានសមត្ថកិច្ចខិតខំប្រឹងប្រែងបង្ក្រាបយ៉ាងណាក៍ដោយប៉ុន្តែបើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារីនិងវិស័យឯកជននោះទេ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើងក៍នឹងមិនអាចឈានទៅសម្រេចបាននូវគោលដៅគាស់រំលើងឱ្យអស់នូវគ្រឿងញៀនចេញពីសង្គមជាតិរបស់យើងបានឡើយ ។