សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

0

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់អស់លក្ខណ៍ត្រូវកម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តចាប់បាន ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ)នៅខេត្តស្ទឹងត្រែង រត់មកលាក់ខ្លួននៅខេត្តរតនគិរី ត្រូវក្របួចបាន។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

អធិការរងទទួលបន្ទុកព្រហ្មទណ្ឌលោក នួន ម៉ុលបានប្រាប់ឲ្យដឹងតាមទូរស័ព្ទ ថា ជនសង្ស័យ ឈ្មោះ ហម ថង ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិឡាវ មុខរបរ ធ្វេីចម្ការ មានទីលំនៅភូមិក្បាលច្រប ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ស្រុកកំណើតនៅភូមិ ពរ ឃុំស្រះឬស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកបន្តថា ជនសង្ស័យខាងលើនេះ សមត្ថកិច្ចចាប់បាននៅត្រង់ចំណុចភូមិបាជាន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដកហូតម៉ូតូម៉ាក ហុងដា c125 សេរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1B-3424។

បច្ចុប្បន្នជនសង្ស័យត្រូវ បានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធី៕ យក្ខឡោម