ហ៊ុយដីមើលមិនឃើញរថយន្ត ក្រុមហ៊ុនស្រាបៀអាន់ឆ័រ និងត្រាក់ទ័របោសដី របស់មន្ទីរសាធារការ និងដឹកជញ្ជូនខេត្តបុកគ្នាពេញទំហឹង

0

ខេត្តតាកែវ ៖ រថយន្តក្រុមហ៊ុនស្រាបៀអាន់ឆ័រ និងត្រាក់ទ័របោសដី របស់មន្ទីរសាធារការ និងដឹកជញ្ជូនខេត្តបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ហេតុការគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើផ្លូវខេត្តលេខ២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦~៧ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ រវាងរថយន្តក្រុមហ៊ុនស្រាបៀអាន់ឆ័រ និងត្រាក់ទ័របោសដី របស់មន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត មានទិសដៅស្របគ្នា ថ្ងៃទី១៤ ខែធ្នូ គ.ស២០១៧ វេលាម៉ោង០៩ និង១០នាទី។
លោក អួន សុខុម អធិការរងដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា រថយន្តរបស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រម៉ាក តាកូម៉ា ពណ៌ក្រហម(បិតឡូហ្គូស្រាបៀអាន់ឆ័រ) ពាក់ផ្លាកលេខភ្នំពេញ2S-8607 បើកបរដោយឈ្មោះ ឃឹម សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត បើកបរពីទិសខាងកើត លុះដល់ចំណុចកើតហេតុ បានបុកត្រាក់ទ័របោសដីសម្រាប់ធ្វើផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ពីក្រោយ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រឈ្មោះ ភិន ភារម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ រងរបួសស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ចំណែកអ្នកបើកបររថយន្តតាកូម៉ា ពុំមានរងរបួសទេ ។
កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរងចាំការដោះស្រាយ ។