ជនអន្តោប្រវេសជាង២សែននាក់រស់នៅក្នុងទឹកដីនៃប្រទេសកម្ពុជាក្នុងនោះមានមនុស្សជាង៧ម៉ឺននាក់កំពុងកាន់កាប់ឯកសារខុសច្បាប់ដើម្បីលួចស្នាក់នៅ

0

តាកែវ៖ ថ្លែងនៅក្នុងពិធីប្រជុំផ្សព្វផ្សាអនុក្រឹត្សលេខ ១២៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាល

កម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងខេត្តតាកែវ នៅក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី ១៥ ខែធ្នូ ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៏ឯក ចុង សុវណ្ណនី អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏បានលើកឡើងថា បើតាមការចុះធ្វើជរឿន តាំងពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ២០០២ យើងមានជនអន្តោប្រវេសន៏ចូលមកស្នាក់នៅនៃទឹកដីប្រទេសកម្ពុជារបស់យើងមានចំនួន ៧២០នាក់តែប៉ុណោះ តែចាប់ឆ្នាំ ២០០២ មកដល់ឆ្នាំ ២០១៥ ជនបរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលចូលមកស្នាក់នៅក្នុងទឹកដីនៃប្រទេសកម្ពុជារបស់យើងមានកាកើនឡើងដល់ទៅ ២សែននាក់ឯណ្ណោះ ហើយក្នុងនោះដែល យើងបានដឹងថា មានជនអន្តោប្រវេសន៏ជាង ៧៣០០០នាក់ កំពុងកាន់កាប់និងប្រើប្រាស់ឯកសារមិនប្រក្រតី ។ ដូច្នេះដើម្បីលុបបំបាត់ជនអន្តោប្រវេសន៏ដែលចូលមកស្នាក់នៅលើទឹកដីនៃប្រទេសកម្ពុជា ទាំងខុសច្បាប់នេះ និងដើម្បីថែរក្សានៅសន្តិសុខសណ្តាប់ធ្នាប់លើការគ្រប់គ្រងជនអន្តោប្រវេសន៏ទាំងនេះនៅក្នុងសង្គមនៃប្រទេសរបស់យើង រាជរដ្ឋាភិបាលបានចេញនៅអនុក្រឹត្សមួយ លេខ ១២៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៧នេះ ដើម្បីលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីណាដែលជនបរទេសទាំងនោះកំពុងកាន់កាប់ប្រើប្រាស់ និងជំរុញអោយពួកគាត់ទាំងនោះចូលមកបំពេញឯកសារ សុំស្នាក់នៅសារជាថ្មីឡើងវិញ អោយស្របទៅតាមនិងនីតិវិធី ។
លោក អ៊ូច ភា អភិបាលរងខេត្តតាកែវបានមានប្រសាសន៏ថា បន្ទាប់ពីបានចូលរួមប្រជុំផ្សព្វផ្សាយស្តាប់នៃអនុក្រឹតនេះរួចមក អស់លោកអភិបាលរង អស់លោកជាមេឃុំទាំងអស់ដែលជាអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវធ្វើការចូលរួមសហការជាមួយនិងមន្ត្រីនគរបាលជំនាញ លើការអនុក្រឹត្សនេះ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងអោយបានទៅលើជនអន្តោប្រវេស៏ដែលបានចូលមកស្នាក់នៅក្នុងទឹកដីនៃខេត្តរបស់យើង ដែលជនបរទេសទាំងនោះកំពុងមានឯកសារកាន់កាប់ និងខ្លះមានសិទ្ធិស្នាក់នៅលើទឹកដីនៃប្រទេសរបស់យើងថែមទៀត ។ យើងឃើញថាកន្លងមកនេះការងារគ្រប់គ្រងលើជនបរទេសដែលបាននិងកំពុងស្នាក់នៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើងនោះ សមត្ថកិច្ចជំនាញ រួមជាមួយនិងអជ្ញាធរបាននិងកំពុងអនុវត្ត ហើយបានចាប់បញ្ជូនជនបរទេសទាំងនោះអោយត្រឡប់ទៅប្រទេសកំណើតពួកគេវិញជាបន្តបន្ទាប់ ច្រើននាក់មកហើយ ។
ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៏ផងដែរថា ក្នុងនាមយើងជាម្ចាស់ផ្ទះ និងមិនអនុញ្ញាតអោយជនបរទេសណាចូលមកធ្វើអោយមានការអសណ្តាប់ធ្នាប់នៅលើទឹកដីរបស់យើងនោះបានឡើយ ។ ដូច្នេះដើម្បីធានាអោយបាននៅសុវត្តិភាព សណ្តាប់ធ្នាប់នៅក្នុងសង្គមនោះអស់លោកមេឃុំ និងមន្ត្រីជំនាញត្រូវធ្វើការត្រួតពិនិត្យអោយអស់លើជនបរទេស ឬជនប្លែកមុខ ដែលចូលមកស្នាក់នៅលើទឹកដីនៃភូមិសាស្ត្ររបស់យើង ដោយពិនិត្យទៅលើសំណុំឯកសារចូលមកស្នាក់នៅឬមកប្រកបរបរអាជីវកម្មផ្សេងៗជាដើម ។ តាកែវ