កងទ័ពមានតួនាទីនិងភារកិច្ចថែរក្សាការពារភាពអសន្តិសុខសុវត្តិភាពសាធារណៈសង្គមជូនប្រជាពលរដ្ឋនិងការការពារអោយបានដាច់ខាតរដ្ឋធម្មនុញ្ញការពារព្រះមហាក្សត្រការពាររាជរដ្ឋាភិបាលស្របច្បាប់!

0

ខេត្តព្រះវិ៖ ហារក្រៅពីកាតព្វកិច្ចការពារជាតិមាតុភូមិ បូរណៈភាពទឹកដី កងទ័ពមានតួនាទី និងភារកិច្ចថែរក្សាការពារភាពអសន្តិសុខ សុវត្តិភាពសាធារណៈសង្គមជូនប្រជាពលរដ្ឋ និងការការពារអោយបានដាច់ខាត រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងដាច់ខាតចំពោះជនណា ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយះបដិវត្តន៍ពណ៏ ធ្វេីអោយប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយសារជាថ្មីម្តងទៀតដាច់ខាត ព្រោះថាកម្ពុជាក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយប្រទេសជាតិទាំងមូលមានសន្តិសុខ សុវត្តិភាព ព្រមទាំងការអភិវឌ្ឍន៍រីកចំរេីនលេីគ្រប់វិស័យ តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល។ នេះជាប្រសាសន៍លេីកឡេីងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង‌ នាយរងខុទ្ទការល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពីធីជួបជំុសំណេះ សំណាល សាកសួរសុខទុក្ខកងទព័ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នាព្រឹកថ្ងៃទី១៦ ខែធ្នូ‌ ឆ្នាំ២០១៧ ត្រូវនិងថ្ងៃសៅរ៍ ១៣រោជ ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ចុងសប្តាហ៍កន្លងទៅ។
បន្ទាប់ពីរបាយការហ៍ស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង‌ នាយករងខុទ្ទការល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញេីរ ព្រមទាំងការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងធ្វេ ដែលជានិច្ចកាល សម្តេចតែងតែគិតគូអំពីសុខទុក្ខ កងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ។
ជាមួយគ្នានោះផងដែរឯកឧត្តម ក៍បានធ្វេីការផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស ទៅដល់នាយ និងពលទាហាន អោយបានយល់ដឹង ដេីម្បីអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ធានាបានទាំងគុណភាព និងបរិមាណ ក្នុងការការពារជាតិមាតុភូមិ ថែរក្សាសន្តិសុខសាធារណៈសង្គមជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានធ្វើការផ្តាំផ្ញើរបន្ថែមទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការកែច្នៃជីវភាពរស់នៅ របស់បងប្អូនកងទ័ព និងគ្រួសារ ដោយបំផុសបំផុលឲ្យមានចលនា ប្រឡងប្រណាំង លេីគ្រប់វិស័យ ទាំងវិស័យការបង្កបង្កើនផល ដាំដំណាំ និងការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ក៍ដូចជានៅតាមអង្គនីមួយៗ ដេីម្បីជួយទ្រទ្រុងបន្ថែមក្នុងជីវភាព កាត់បន្ថយបានពីភាពក្រីក្ររបស់បងប្អូនផងដែរ៕សួនលីណា