រថយន្តហ៉ីយ៉ាន់ដាយបើកជែងមិនផុតប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

0

ខេត្តរតនគិរី៖ រថយន្ត២គ្រឿងបើកបរស្របទិសគ្នាខណ:រថយន្តមួយគ្រឿងទៀតបើកកៀរធ្លាក់ចិញ្ចើមផ្លូវជ្រុលទៅបុកបាក់យ៉ាបផ្ទះប្រជាពលរដ្ឋ មិន

បណ្តាលឲ្យអ្នកដទៃគ្រោះថ្នាក់ឡើយ។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅចំណុចមុខផ្ទះ លោក សេវ ជួល ស្ថិតនៅក្នុងភូមិ សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា រថយន្តបង្កមួយគ្រឿងម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ ខៀវ គ្មានស្លាកលេខដឹកដំឡូងមីពេញ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានជែងរថយន្តជនរងគ្រោះប៉ះនឹងកន្ទុយរថយន្តហ៉ីយ៉ាន់ដាយបណ្តាលឲ្យរថយន្តមួយគ្រឿងទៀតជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកយ៉ាបផ្ទះប្រជាពលរដ្ឋ។
អ្នកបើកបររថយន្តហ៉ីយ៉ាន់ដាយ ឈ្មោះសុខ សេន ភេទប្រុសអាយុ ៤៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
ចំណែករថយន្តរងគ្រោះ ម៉ាក ឡងគ្រីស័រ ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-2006 បានខូចខាតរថយន្តយ៉ាងដំណំ បើកបរក្នុងទិសដៅស្របគ្នា
អ្នកបើកបរថយន្តរងគ្រោះ១-ឈ្មោះ អាមី ភេទស្រី អាយុ ៣៥ឆ្នាំជនជាតិអាមេរិក រងរបួសស្រាល
អ្នករួមដំណើរ៣នាក់២-ឈ្មោះ បេ កា ភេទស្រីអាយុ៨ ឆ្នាំជនជាតិអាមេរិក ៣- ឈ្មោះ អ៊ី សាយ ភេទប្រុស អាយុ ៦ ឆ្នាំជនជាតិអាមេរិក
៤-ឈ្មោះ ខាន់ ណា ភេទស្រី អាយុ ៤ឆ្នាំជនជាតិអាមេរិក បច្ចុប្បន្ន អ្នកទាំង៤នាក់ស្នាក់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

មន្ត្រីដដែលបានបន្តថា មូលហេតុ :មកពីរថយន្តបង្កបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកៀររថយន្តជនរងគ្រោះបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕យក្ខឡោម