ភរិយាព្រមទាំងបុត្រាលោកឧត្តមសេនីយ៍ទោចាន់ណារឿនជួបគ្រោះថ្នាក់ចរាចរបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកេីតហេតុ!

0

ខេត្តព្រះវិហារ៖ ភរិយាព្រមទាំងបុត្រា លោកឧត្តមសេនីយ៍ទោចាន់ណារឿន ជួបគ្រោះថ្នាក់ចរាចរ បានស្លាប់បាត់បង់ជីវិតនៅ និងកន្លែងកើតហេតុ

ខណះជិះម៉ូតូទៅបុករថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍គួុរអោយរន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង០៤.១០នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកេីតហេតុភរិយាលោកឧត្តមសេនីយ៍ទោចាន់ ណារឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានជិះម៉ូតូម៉ាកស៊ូមេី ពណ៌ត្រួយចេក ពាក់ស្លាកលេខ ១x.សៀមរាប.៨៧.៩៤ ឌុបកូនប្រុស ទឹសដៅពីកេីតមកលិច លុះមកដល់ចំណុចកេីតហេតុ ក៍រេចង្កូតជ្រុលទៅបុកជាមួយនិងរថយន្តម៉ាក ហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ២AF.ភ្នំពេញ.៧៥.៥១.ទឹសដៅពីលិចទៅកេីត បេីកបរដោយឈ្មោះ ជិន កេត ភេទប្រុស អាយុ៥៨ឆ្នាំ មានតួនាទីជាមេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៩។
ប្រភពដ៍ដែលបន្តថា ស្ត្រីរងគ្រោះដែលស្លាប់ មានឈ្មោះ ស្រី ធីតាអាយុ៤០ឆ្នាំ មុខរបរមេផ្ទះ និងកូនប្រុសឈ្មោះ ចាន់ ចេស្តាអាយុ៤ឆ្នាំ។
ប្រភពពីមន្ត្រីនគបាលបានបញ្ជាក់អោយដឹងទៀតថា ក្រោយពីធ្វេីការវាស់វែងរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទាំងពីអោយទៅក្រុមគ្រួសារយកធ្វេីបុណ្យទៅតាមប្រពៃណី។
ចំណែកវត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកជាំក្សាន្ត រងចាំដោះស្រាយគ្នានាពេលក្រោយ៕សួនលីណា