ជនជាតិវៀតណាម៤នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយខ្លួនឯង!

0

ខេត្តព្រះវិហារ: មនុស្សប្រុស ស្រីជនជាតិវៀតណាម៤នាក់ បានរងរបួសធ្ងន់ ព្រមទាំងរថយន្តម៉ាកកាមរីឆ្លាម១គ្រឿង ត្រូវបានអគីភ័យឆាបឆេះអស់ទាំងស្រុង ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡេីងដោយខ្លួនឯង កាលពីវេលា

ម៉ោង៨.៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ ត្រង់ចំណុចចំការកៅស៊ូ ឋិតក្នុងភូមិវាលធំ ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកវរសេនីយ៍ទោ រួន យ៉េត អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ គឺលោកទទួលបានពត៌មានពីបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរបានប្រទះឃេីញ នៅគ្រានោះលោកបានដឹកនាំកម្លាំង រួមជាមួយនិងរថយន្តពន្លត់អគីភ័យ របស់អធិការដ្ឋាននគបាលស្រុកចុះជួយអន្តរាគមន៍ ដេីម្បីធ្វេីការពន្លត់ភ្លេីងដែលកំពុងឆាបឆេះរថយន្ត មិនអោយឆេះរាលដាលទៅរកផ្ទះប្រជាពលរដ្ឋនៅក្បែតំបន់នោះផងដែរ។
លោកបានបន្តអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក កាមម៉ារីឆ្លាម ពណ៌ឈ្លូញ ពាក់ស្លាកលេខភ្នំពេញ ២M.៣៥.៣៤ ទិសដៅពីលិចទៅកេីត បេីកបរដោយជនជាតិវៀតណាម ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តបែកកង់ផ្នែកខាងមុខ ធ្វេីអោយរថយន្តក្រឡាប់ផ្ងាដៃ ផ្ងាជេីងជាច្រេីនត្រឡប់ធ្លាក់ចូលប្រឡាយផ្ទុះឆេះ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសធ្ងន់ ចំណែករថយន្ត រួមទាំងទ្រព្យសប្បត្តិមួយចំនួនដែលនៅក្នុងរថយន្ត ត្រូវបានអគីភ័យឆេះអស់ទាំងស្រុង។
លោកបន្តទៀតថា បុរសរងគ្រោះទី១មានឈ្មោះ វៀង វ៉ាន់ស៊ីន ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសបាក់ជេីងស្តាំ និងបាក់ឆ្អឹងស្មាខាងស្តាំ ទី២មានឈ្មោះ ង្វៀង ផីហាន ភេទស្រី អាយុ៤០ឆ្នាំ រងរបួសដៃខាងឆ្វេង ទី៣មានឈ្មោះ លីវ វ៉ាន់ហ៊ឺង ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសស្រាល និងទី៤ឈ្មោះ ង្វៀង សាន់ណាម ភេទប្រុស អាយុ៤៣ឆ្នាំ រងរបួសស្រាល។
លោកថាបច្ចុប្បន្នជនរងគ្រោះទាំង៤ត្រូវបានដឹកយកទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យសម្តេចតេជោ ហ៊ុន សែនស្រអែម ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ សួនលីណា