ស្នងការនគរបាលខេត្តតាកែវក្រើនរំលឹកវិន័យកងកំលាំងលេខ០០៦ដល់មន្ត្រីនគរបាលនៅក្រោមឳវាទអោយយកចិត្តទុក្ខដាក់លើកកិច្ចការងាររបស់ខ្លួន

0

តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៏ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែធ្នូ ឆ្នាំ ២០១៧ លើកទិសដៅអនុវត្តបន្ត និងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តជូនមន្ត្រីនគរបាល

ជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង
ស្នងការនគរបាលខេត្តតាកែវ បានក្រើនរំលឹកលើបញ្ហាវិន័យមួយចំនួន ដែលកំពុងតែមានការធ្លាក់ចុះ ដូច្នេះដើម្បីពង្រឹងឡើងវិញលើវិន័យនេះដែត មន្ត្រីនគរបាលទាំងអស់ត្រូវតែគោរពលើបញ្ជារបស់អង្គភាព ដែលជាវិន័យរបស់កងកំលាំងលេខ ០០៦ ។ ក្នុងនោះអស់លោកត្រូវតែអនុវត្តអោយបានមើងម៉ាត់ លើវិន័យរបស់អស់អង្គភាពអោយបានម៉ត់ចុត ដូច្នេះកងកំលាំងគឺមិនត្រូវដើរហើរអត់ច្បាប់នោះទេ អញ្ចឹងដើម្បីអោយអស់លោកគោរពទៅតាមវិន័យនេះដែរ គឺតម្រូវអោយអស់លោកត្រូវយកចិត្តទុក្ខដាក់លើកត្តព្វកិច្ចរបស់ខ្លួនគ្រប់ៗគ្នា ព្រោះនេះជាការងារដែលយើងត្រូវធ្វើអោយជោគជ័យ ហើយការងារនេះទទួលបានជោគជ័យទៅបានគឺកើតឡើងចេញពីការសាម្គីគ្នា អញ្ចឹងសង្ឃឹមថាអស់លោកនិងគោរពតាមបទបញ្ជា និងចេះសាម្គីគ្នា ដើម្បីសម្រេចបាននូវគោលការណ៏របស់ថ្នាក់ដឹកនាំដែលដាក់មកអោយថ្នាក់ក្រោម ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះគឺមានការបំពាក់ឋានន្តរសិក្តជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ១៩០រូប ចាប់ពីថ្នាក់វរៈសេនីយ៏ទោចុះមកក្រោម ក្នុងនោះតែងតាំងស្នងការរងមួយរូបជាយេនដឺរ បន្តពីស្នងការរងយេនដឺរចាស់ដែលត្រូវចូលនិវត្តន៍ ៕  សាំង សារ៉ាវី