ពិធីប្រកាស ស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងប្រធានសាខាពន្ធដាខេត្តរតនគិរី

0

ខេត្តរតនគិរី៖ នៅសាលប្រជុំសាលាខេត្តរតនគិរី អគារA នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មានរៀបចំពិធីសម្រួលភារកិច្ច និងតែងតាំងប្រធានសាខាពន្ធដាខេត្តរតនគិរី

ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក កែន សម្បត្តិ អគ្គនាយរង នៃអគ្គនាយកដ្ឋានពន្ធដា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លន់ សុភាព អភិបាលខេត្តស្តីទី ។

យោងប្រកាសលេខ ១២៧៨ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានតែងតាំងលោក ផាត់ កែវមុនី ជាប្រធានសាខាពន្ធដា ជំនួសលោក ទុយ ស៊ីវិល ដែលត្រូវបានចូលនិវត្តន៍ ។

ជាមួយគ្នានេះដែរលោកក៏បានប្តេជ្ញាចិត្តខិតខំផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងអង្គភាពពន្ធដា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្តឲ្យកាន់តែប្រសើរជាងមុន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំប្រមូលពន្ធឲ្យបានគ្រប់តាមផែនការកំណត់ ដោយឈរលើអភិក្រមបួនប្រការរួមមាន៖ ១.អនុវត្តការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ២. អនុវត្តការងារជាក្រុម ដោយតំកល់ឧត្តមប្រយោជន៍ជាតិជាធំ ៣.អនុវត្តការងារដោយប្រកាន់ខ្ចាប់នូវស្មារតីបុរេសកម្ម គឺមិនបង្កើតបញ្ហា ទប់ស្កាត់នូវបញ្ហា និងដោះស្រាយបញ្ហាទាន់នៅតូច និង៤.មិនមើលរំលងកំហុសខ្លួនឯង គឺត្រូវចាត់ទុកថាអ្នកជាប់ពន្ធប្រជាពលរដ្ឋគឺខ្លួនឯង ។

លោក កែន សម្បត្តិ អគ្គនាយរង នៃអគ្គនាយកដ្ឋានពន្ធ លោក លន់ សុភាព អភិបាលខេត្តស្តីទី ស្នើដល់លោកប្រធានសាខាពន្ធដារខេត្ត ដែលទើបតែទទួលបានការតែងតាំងថ្មី ធ្វើយ៉ាងណាខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ របៀបរបបធ្វើការងារ ខិតខំអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គោរព អនុវត្តច្បាប់ បទដ្ឋានគតិយុទ្ធដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ចេញឲ្យបានម៉ឺងម៉ាត់ បន្តលើកកម្ពស់ការគ្រប់គ្រងបំណុលពន្ធ និងការប្រមូលពន្ធ ពិសេសការផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យមានភាពរហ័ស ងាយស្រួល សាមញ្ញ ដើម្បីជួយសម្រួល និងកាត់បន្ថយពេលវេលាក្នុងការបង់ពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមបានបន្តទៀតថាលោកប្រធានសាខាពន្ធដាថ្មីត្រូវអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គសេនាបតីតេជោហ៊ុនសែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងអនុវត្តន៍គោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានដាក់ចុះហើយយើងជាប្រធានត្រូវតែមឺងមាត់ទន់ធ្លន់ជាមួយកូនចៅនិងប្រពលរដ្ឋដែលជាប់ពន្ធ ៕ ជាយដែន