យុវជនម្នាក់បានស្លាប់ភ្លាមៗក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយខ្លួនឯង!

0

ខេត្តព្រះ​វិហារ​៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលរូបគេជិះរថយន្ត ១គ្រឿង ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោង បណ្ដាលឲ្យរថយន្តក្រឡាប់ស្លាប់តែម្ដង ដែលហេតុការណ៍នេះ បានកើតឡើងកាលពី

វេលា​ម៉ោង ​១៤​ និង ​៣៥​នាទី រសៀល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៧​ ​​នៅ​ចំណុច​កែង​ក្បាលដំរី​ ឋិតក្នុង​ភូមិ​ដង​ផ្លិត​ ​ឃុំ​ឆែប​ពី​ ​ស្រុក​ឆែប​ ខេត្តព្រះវិហារ​។​
បេីយោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា យុវជនរងគ្រោះមាន​ឈ្មោះ​ ភូ​​ ខាំ​ហួង​ ភេទ​ប្រុស​ អាយុ ​២៥​ឆ្នាំ​ នៅ​ភូមិ​កំពង់​ស្រឡៅ​ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប​​ ខេត្ត​ព្រះ​វិហារ​ បានបើករថយន្ត​ម៉ា​កតា​កូ​ម៉ា​ពណ៌​ខ្មៅ ​ស្លាក​លេខ​ ភ្នំពេញ​ ២M-៣៧២២​។ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនបាត់ម្ចាស់ការមកដល់ផ្លូវកោងយក ចង្កូតមិនទាន់បានរេចង្កូតចូលប្រឡាយបណ្ដាលឲថៅកុងរថយន្ដរងរបួសក្បាលយ៉ាងដំណំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែករថយន្ដរងការខូចខាតមួយចំហៀងខាងឆ្វេង។
ក្រោយកើតហេតុ ​កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​និងបានប្រគល់​រថយន្ត​ និង​សពជនរងគ្រោះ​ជូន​ទៅ​បងប្អូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕សួនលីណា