មន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកោះកុង សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចចរាចរណ៍បើកយុទ្ធនាការចែកមួកសុវត្ថភាពជូនបងប្អូនប្រជាពលរដ្ឋ

0

កោះកុង៖ សមត្ថកិច្ចចរាចរខេត្តកោះកុងបានសហការជាមួយមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកោះកុង រួមទាំងមានការអញ្ជើញចូលរួមផ្ទាល់ពី

សំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបា ខេត្តកោះកុង នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅមុខមន្ទីរពេទ្យបង្អែកខេត្តកោះកុង និង មុខសាខា ពន្ធដាខេត្តកោះកុងបានបើកយុទ្ធនាការចែកមួកសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋចំនួន២៥០មួក ។លោក កៅ ប៊ុនគីម ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា ការបង្កើតអោយមានយុទ្ធនាការខាងលើគឺធ្វើឡើងដើម្បីជាការផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអោយកាន់តែច្បាស់អំពីគុណប្រយោជន៏នៃការពាក់មួកសុវត្តិភាព ពិសេសគឺដើម្បីអោយពួក គាត់បានចូលរួមនិងយល់ដឹងអោយបានច្រើនពីច្បាប់ចរាចរផ្លូវគោក ដើម្បីជាការរួមចំណែកក្នុងការកាត់ បន្ថយនូវការបាត់បង់អាយុជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ។

ប្រភពដដែលបានបន្តថា: ពាក់ព័ន្ធនិងថវិការចំណា យក្នុងការបើកយុទ្ធនាការខាងលើគឺជាខ្ទង់ចំណាយរបស់ក្រសួងមហាផ្ទៃនិងមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកោះកុងជាអ្នកចំណាយ ។