បន្ទាយមានជ័យបើកយុទ្ធនាការពាក់និងចែកមួកសុវត្ថិភាពជូនអ្នកបើកនិងអ្នករួមដំណើរនៃម៉ូតូលើកទី៤

0

បន្ទាយមានជ័យ : គណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ធ្នូូឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥

បានបើកយុទ្ធនាការពាក់មួកសុវត្ថិភាពនិងចែកវាមួកនេះលើកទី៣ ជូនប្រជាពលរដ្ឋជាអ្នកបើកបរនុងអ្នករួមដំណើរនៃម៉ូតូដើម្បីការពារអាយុជីវិត បញ្ជៀសការរងរបួសធ្ងន់ធ្ងរត្រង់ក្បាល ។
យុទ្ធនាការនេះបន្ត ដោយសារថា អត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាបអ្នកធ្វើដំណើរតាមទៅចក្រយានយន្តបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនិងបាត់បងជីវីតព្រោះបោកក្បាល ដលយប៉ះទង្គិចក្បាល មកពីអត់ពាក់មួកសុវត្ថិភាព។ ពោលគឺបញ្ហាប្រឈមគ្រោះថ្នាក់ទម្រង់នេះ នៅតែមានបរិមាណច្រើននិងមានលក្ខណ:ព្រឺខ្លាច។
សូមរំលឹកថា តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១៦ អត្រាអ្នកជិះម៉ូតូជា មុខសញ្ញាគ្រោះថ្នាក់ស្លាប់ច្រើនជាងគេរហូតដល់៧៦ភាគរយ និងអ្នកគ្រោះថ្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន៦៦ភាគរយ នៅក្នុងចំណោមអ្នកស្លាប់សរុប១.៣៥៧នាក់។
​ យុទ្ធនាការនេះ មានកិច្ចសហការរវាងមន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ និងមន្រ្តីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តុដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ខេត្តនិងលោកប៉ាល់ សុីមេដា ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្ត។
​លោកវរសេនីយ៍ សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា: បើកយុទ្ធនាការពាក់មួកសុវត្ថិភាព និងចែកមួកជូនដល់ប្រជាពលរដ្ឋជាអ្នកបើកបរនិងអ្នករួមដំណើរនេះ ដើម្បីអោយគ្រប់គ្នាពាក់មួកសុវត្ថិភាព ហើយបម្រុងទប់ស្កាត់ ការពារអាយុជីវិតមនុស្ស។
លោកនិយាយបន្តថា :ក្នុងរយៈពេលមួយឆ្នាំ២០១៧នេះ ដោយមានវិធានការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ សង្កេតឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើប្រៀបធៀបនឹងបណ្តាឆ្នាំកន្លងមក។
​ប្រជាពលរដ្ឋបានចូលរួមទទួលបានមួកសុវត្ថិភាពក្រោយពីផាកពិន័យ ណែនាំនិងពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏បានលើកឡើងនិងមានការសប្បាយរីករាយ សកម្មភាពនេះបានផ្តល់នូវសារៈសំខាន់ក្នុងការការពារសុវត្ថិភាពគេចផុតពីគ្រោះថ្នាក់អាយុជីវិត។
​សូមរំលឹកថា យុទ្ធនាការពាក់មួកសុវត្ថិភាពនេះ ក្នុង១លើកៗ គណ:កម្មាធិការបានចែកមួកសុវត្ថិភាពជិត៥០០មួក ៕ដោយ៖ឃិន គន្ធា